ព័ត៌មានជាតិ

លោកឧត្តមសេនីយ​ទោ សិទ្ធិ ឡោះ ដឹកនាំ​កិច្ចប្រជុំស្តី​ពីការធ្វើបច្ចុប្បន្នភាព លើបញ្ជីឈ្មោះ​កម្លាំង​ការពា​រការិយា​ល័យបោះឆ្នោត នៅតាមក្រុង-ស្រុកទាំង៩ និងបូក​សរុបលទ្ធផលការងារខែកញ្ញា ឆ្នាំ២០២២

ខេត្តបន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំស្តីពី​ការធ្វើបច្ចុប្បន្នភាព លើបញ្ជី​ឈ្មោះកម្លាំ​ងការពារ​ការិយាល័យបោះឆ្នោត នៅតាមក្រុងស្រុកទាំង៩ និងបូកសរុបលទ្ធផលការងារខែកញ្ញា ដើម្បីលើកទិសដៅអនុវត្តន៍បន្តសម្រាប់ខែតុលា ដល់កម្លាំងនគរបាលទូទាំងខេត្ត។កិច្ចប្រជុំ​នេះមាន​ការអញ្ជើញចូករួមពី លោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង នាយការិយាល័យ លោកអ​ធិ​ការក្រុងស្រុកទាំង៩ លោកមេបញ្ជាការវនគរបាលការពារព្រំដែនគោកទាំង៤ និងមន្ត្រីន​គរបាលក្រោមឱវាទជាច្រើនរូប។

លោកឧត្តមសេ​នីយ៍ត្រី រ៉ែម វីរ: ស្នងការរងផែនការងារសេនាធិការ បានឡើងអានរបា​យការស្តីពីល​ទ្ធផ​លការងារដែលសម្រេចបានកាលខែកន្លងមក។និងផ្សព្វផ្សាយអំពីផែនការធ្វើបច្ចុប្បន្នភាព កែ​សម្រួល​ស​មាសភាពកម្លាំង ចូលនិវត្តន៍ មរណ:ភាព កម្លាំងផ្លាស់ចេញ និង ការប្រែប្រួល​ចំនួន​ការិយា​ល័​យបោះឆ្នោត។

ឆ្លៀតក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត ក៏បាន​ដាក់ចេញនូវ​ផែនការ​ដល់ថ្នាក់ដឹ​កនាំគ្រប់កងឯកភាព ត្រូវពង្រឹងកា​រគ្រប់​គ្រងកម្លាំងក្រោម​ឱវាទ បញ្ជីវត្ត​មាន វិន័យ និងជ​ម្រុញ​ដល់​មន្ត្រីក្រោម​ឱវាទ បន្តអភិវឌ្ឍន៍​សមត្ថភាព ចំណេះ ជំនាញ វិជ្ជាជីវ: និងបច្ចេកវិទ្យា ដើម្បី​បំពេ​ញ​ការងារ ​ភារកិច្ច ប្រកប​ដោយគុណភាព និងឆាប់រហ័ស។

ជាមួយគ្នានោះដែរ លោកឧត្តមសេនីយទោស្នងការ ក៏បានដាក់​ចេញនូវបញ្ជា​ដល់កម្លាំងន​គរបាល​ទាំងអស់ត្រូវត្រៀមកម្លាំង សម្ភារៈមធ្យោបាយ ២៤ម៉ោងលើ២៤ម៉ោង ពង្រឹងការយាមល្បាត និង​ត្រូល​សភាពការណ៍ បង្ការ ទប់ស្កាត់ រាល់បទល្មើស​ទាំងឡាយដែល​អាចកើតមានជាយថាហេតុ។ និង​ត្រៀ​មអន្តរាគមន៍ សង្គ្រោះពលរដ្ឋពីគ្រោះ​ធម្មជាតិ និងគ្រោះអគ្គីភ័យ​ជាដើម។ កម្លាំងនគ​របាល​ប៉ុស្តិ៍ត្រូវ​ជម្រុញឲ្យពលរដ្ឋគ្រប់​អាយុ និងពលរដ្ឋផុតសុ​ពលភាពអត្តសញ្ញាណប័ណ្ណ ត្រូវទៅធ្វើ​អត្ត​សញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី ឲ្យបានគ្រប់គ្នា។ ក្រៅពី​នេះត្រូវគ្រប់​គ្រងឲ្យបានរាល់​ការស្នាក់នៅ​ខុសច្បាប់​របស់ជនបរទេស ត្រូវបន្តបង្ក្រាបរាល់បនល្បែងស៊ីសងខុសច្បាប់ បទល្មើសជួញដូរមនុស្ស និងបទល្មើសជួញដូរគ្រឿងញៀន៕ដោយ ៖ លោក ពិល ថា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button