ព័ត៌មានជាតិព័ត៌មានសន្តិសុខសង្គម

ឯកឧត្តម ជា សុ​ផារ៉ា ​ជម្រុ​ញ​​​​ឲ្យមានកា​រ​​លើ​ក​ប៉ា​ណូ ​បោះ​​បង្គោ​ល ដាំ​ឈើ​ និ​ង​ឬស្សី​ឡើង​វិញ​ លើ​ដី​ព្រៃលិ​ចទឹ​ក​តំ​បន់​៣ បឹង​ទន្លេសា​ប នៅភូមិ​សាស្ត្រ​ខេត្តបន្ទាយ​មានជ័​យ

ខេត្តបន្ទាយមានជ័យ៖ក្នុង​កិច្ចប្រជុំអ​ន្តរក្រ​សួង​នៅ​សា​លប្រជុំ​ធំ​ សា​លាខេត្ត​បន្ទាយ​មានជ័យ​នៅ​រ​សៀ​ល​ថ្ងៃ​ទី០៦ ខែធ្នូ ឆ្នាំ២០​២១ ស្តីពី​ការចុះពិនិត្យ និ​ង​ចាត់វិ​ធាន​ការបង្រ្កា​បការ​ទន្ទ្រានដី​របស់​រដ្ឋ ក្នុង​ដែន​ព្រៃលិ​ច​ទឹក​នៃ​តំបន់​បឹង​ទន្លេសាប ស្ថិតនៅ​ក្នុងភូមិ​សាស្ត្រឃុំ​ប្រា​សាទ និ​ងឃុំភ្នំលៀប ស្រុក​ព្រះ​នេត្រព្រះ និងឃុំ​សំបួរ ស្រុក​មង្គលបុរី ខេត្ត​បន្ទាយ​មានជ័យ ដែល​ដឹក​នាំដោយ​ឯកឧត្តម ជា សុផារ៉ា ឧប​នាយ​​ករដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រ​សួង​រៀបចំដែន​ដី នគ​​រូបនី​យកម្ម ​និងសំ​ណង់​ ក្នុងនោះក៏​មាន​ការ​អញ្ជើញ​ចូលរួមពី ​នាយ​ឧត្តម​សេនី​យ៍ ​សៅ ​សុខា អ​គ្គ​មេ​បញ្ជា​ការ​រង​ នៃ​កង​យោ​ធ​ពល​ខេ​មរ​ភូមិន្ទ​ និង​ជា​មេ​បញ្ជា​ការ ​កង​រា​ជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​បប្រ​ទេស,​ឯកឧត្តម ​សាយ ​សំ​អាល់ រដ្ឋមន្ត្រីក្រសួង​បរិ​ស្ថា​ន,ឯកឧត្តម ​វេង សុខុន រដ្ឋ​មន្រ្តី​ក្រសួងក​សិកម្ម រុក្ខាប្រ​មាញ់ និងនេសា​ទ,រដ្ឋបា​ល​ខេត្ត និង​ថ្នាក់​ដឹ​កនាំ​ក​ងកម្លាំងប្រដា​ប់អា​វុធ​ទាំង៣​ស្ថា​ប័ន ព្រម​ទាំង​មន្ត្រីជំនា​ញជា​ច្រើ​នរូបផងនោះ​បានឯកភា​ពគ្នា​លើ​​កា​រជម្រុញ​ឲ្យ​លើ​ក​ប៉ាណូ បោះ​បង្គោ​ល ដាំ​ឈើ​ និង​ឬស្សី​ឡើង​វិញ​លើ​​ដី​ព្រៃ​លិច​ទឹកតំបន់៣ បឹង​ទ​ន្លេ​សាប​ ដែល​គេរំ​លោភ​យក ហើ​យត្រូវ​រឹប​អូស​យ​កម​កវិញ​។

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button