ព័ត៌មានជាតិ

ឯកឧត្តមអភិបាលខេត្តបាត់ដំបង ប្រគល់​រង្វាន់​លើកទឹកចិត្ត ដល់សិស្សឆ្នើម​និទ្ទេសA និង​និទ្ទេសB នៃ​សា​លាអន្តរជាតិ USA

ខេត្តបាត់ដំបង៖សិស្សឆ្នើម​និទ្ទេសA និងនិទ្ទេសB នៃសា​លាអន្តរ​ជាតិ USA ទទួលបា​នរង្វាន់លើក​ទឹកចិត្ត ពីឯកឧត្តម សុខ លូ អភិបាល នៃគ​ណៈអភិបា​លខេត្តបាត់ដំបង នៅព្រឹកថ្ងៃ​ទី០៨ ខែកុម្ភៈ ឆ្នាំ២០​២២។ក្នុងឱកាសផ្តល់រង្វន់ដល់សិស្សឆ្នើមនោះដែរឯកឧត្តម​ក៏បានចែកអំ​ណោយជូនដ​ល់គ្រួ​សា​រក្រីក្រចំនួន​១១០នាក់ផងដែរ។

 

សម្រាប់សិ​ស្សានុសិស្សនៃសា​លា​អន្តរជាតិU​SA ខេត្តបាត់ដំ​បង បា​នប្រឡងជា​ប់ជាស្ថាពរ សញ្ញាប​ត្រម​ធ្យមសិក្សា​ទុតិ​យភូមិ សរុប​ចំនួន៦២នាក់ ស្រី៤២នាក់ ស្មើនឹង៧២% ក្នុងនោះ សិស្សនិ​ទ្ទេ​សA​ចំនួន៦នាក់,សិស្សនិទ្ទេសB មានចំនួន១១នាក់,សិស្សនិទ្ទេសC មានចំនួន៦នាក់,​សិស្ស​និទ្ទេសD មានចំនួន១៨នាក់ និងសិស្សនិទ្ទេសE មានចំនួន២១នាក់ ។

 

នាឱកាសនោះ ឯកឧត្តម សុខ លូ បានមានប្រសាសន៍ កោតសរសើរ​ដល់សិស្សានុ​សិស្សទាំងអស់ ដែលបានខិត​ខំរៀនសូត្រទទួលបាននិទ្ទេសល្អៗ ដែលបា​ននាំយកកិត្តិយសជូនដល់សាលា គ្រួសារ និង​សង្គម ឲ្យកាន់តែមានការរីកចម្រើនលើផ្នែកប្រព័ន្ធអប់រំ ។ចំពោះសិស្សានុសិស្ស​ដែលមិនទទួ​លបាន​និទ្ទេ​សល្អប្រសើរ ឬមិនអា​ចប្រឡងជាប់ការប្រឡងសញ្ញា​បត្រមធ្យមសិក្សាទុតិយភូមិ សូមកុំ​បាក់ទឹកចិត្តឲ្យសោះ ត្រូវតែបន្តខិ​តខំប្រឹងប្រែងបន្តទៅមុខទៀត ជាពិសេ​សខិតខំ​ក្រេបយក​ចំណេះដឹ​ងផ្នែកឧត្តមសិក្សា ដែលជាស្ពានឆ្លង​ទៅរកភាពមានការងារធ្វើ ទទួលបានប្រាក់កំរៃគ្រប់គ្រងជីវភាព ព្រោះ​ថា មិនថាក្នុងការធ្វើអា​ជីវកម្ម ឬធ្វើការអ្វីឡើយ ទាមទារឲ្យមាននជំនាញ និងចំណេះ​ដឹងច្បាស់​លាស់ ហើយជំនាញ និងចំណេះដឹង​ទាំងនេះ គឺកើតឡើងដោយសារ​ការខិតខំប្រឹងប្រែង ពិសេស​ថ្នាក់ឧត្តមសិក្សា ជួនកា​លសិស្សានុសិស្សមួយចំនួន មិ​នសូវពូកែពេលសិក្សាចំណេះដឹងទូទៅ ក៏ប៉ុន្តែពូ​កែពេលជា​ឧត្តម​សិក្សានៅ​ពេលដែល​សិស្សានុសិស្សទាំងនោះ បានជ្រើសរើសជំនាញដែ​លខ្លួនស្រឡាញ់​ពេញចិត្ត

 

ក្នុងនោះឯកឧត្តម ក៏បានលើក​ទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ កុំបោះបង់ចោល​ឲ្យសោះ​នូវភា​សា​បរទេស និងកុំព្យូទ័រ ដែលជាជំនាញ​ទន់មួយ ព្រោះយើងមិនអា​ចខ្វះភាសាបរទេស និង​កុំព្យូទ័របានឡើយ ដោយ​សារពិភពលោកប​ច្ចុប្បន្នកំពុង​ស្ថិតក្នុងសម័យបច្ចេកវិទ្យា និងការទំនា​ក់ទំនងគ្នាជា​អន្តរជាតិ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button