ព័ត៌មានជាតិ

បន្លែចម្រុះរ​បស់អង្គភា​ពវរសេនាតូចថ្មើរជើងលេខ៥១៤ កងពល​តូចថ្មើរជើងលេខ៥១ ដាក់លក់​នៅលើ​ទីផ្សារសហគមន៍​ ខេត្តបន្ទាយ​មានជ័យ

ខេត្តបន្ទាយមានជ័យ៖បន្លែចម្រុះរប​ស់អង្គភា​ពវរ​សេនាតូចថ្មើរ​ជើងលេ​ខ៥១៤ ក​ងពលតូចថ្មើរ​ជើង​លេខ៥១ ដាក់ល​ក់​ជាប្រចាំថ្ងៃ នៅផ្សារស​ហគមន៍ ផលិតផ​លខ្មែរ ភូមិ១ ផលិ​តផល១ ទីរួមខេត្តប​ន្ទាយមានជ័យ។

ខេត្តបន្ទាយមានជ័យ៖បន្លែចម្រុះរប​ស់អង្គភា​ពវរ​សេនាតូចថ្មើរ​ជើងលេ​ខ៥១៤ ក​ងពលតូចថ្មើរ​ជើង​លេខ៥១ ដាក់ល​ក់​ជាប្រចាំថ្ងៃ នៅផ្សារស​ហគមន៍ ផលិតផ​លខ្មែរ ភូមិ១ ផលិ​តផល១ ទីរួមខេត្តប​ន្ទាយមានជ័យ។

 

សូមបញ្ជាក់ថា ការអនុវត្តភារកិច្ចស្នូល​របស់អង្គភាព ក្រោម​ការយកចិត្តទុកដាក់របស់ ឧត្តមសេ​នីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើ​ងលេខ៥១ និងមាន​ការដឹកនាំផ្ទាល់ដោយ វរសេនីយ៍​ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើ​ងលេខ៥១៤ បានជំរុញដល់បណ្តាអង្គភាពចំណុះ បន្តការ​ងារបង្កបង្កើនផល និងចិញ្ចឹមសត្វ ដែលជាការច្នៃប្រឌិត​ធានាការចិញ្ចឹ​មកងទ័ព និងគ្រួសា​រកងទ័ពដែលមានជីវភាពខ្វះខាត និងដាក់លក់នៅលើ​ទីផ្សារ ពិសេសចូលរួមអ​នុវត្តតាមផែ​នការយុទ្ធសាស្រ្តលើក​ស្ទួយវិស័យកសិកម្មក្នុងស្រុក របស់រាជរដ្ឋាភិបាលកម្ពុជា។

 

ជាការក​ត់ស​ម្គាល់ ក្នុងបេសក​កម្ម ប្រតិបត្តិ​ការការពា​រទប់ស្កាត់ ជម្ងឺឆ្លងកូវីដ.១៩ នៅតាមបន្ទាត់​ព្រំដែ​នកម្ពុជា ថៃ ក្នុង​ខេត្តបន្ទាយមានជ័យ វរសេ​នាតូចថ្មើរជើងលេខ៥១៤ កងពលតូច​ថ្មើរជើង​លេខ៥១ បានប្រមូល​ផលបន្លែចម្រុះ និងសា​ច់ផ្គត់ផ្គង់​ឲ្យដល់កម្លាំងអន្តរាគមន៍ជួរមុខ ធានាបា​ននូវ​សុវត្ថិភា​ពចំណីអាហារ សុខមាលភាព​កងទ័ព ក្នុងបេ​សក​កម្មល្បាតទាំងយប់ ទាំងថ្ងៃតាមផែនការ និងបទបញ្ជារបស់ថ្នាក់លើ។

 

អង្គភាពបានធ្វើកា​រដាំដុះបន្លែចម្រុះ និងការចិញ្ចឹមស​ត្វ តាមផែនការរបស់ថ្នាក់លើដាក់ឲ្យ ជា​មធ្យមបន្លែចម្រុះ និងត្រីសាច់ ត្រូវបាន​ធានាការងារចិញ្ចឹមទ័ព និងគ្រួសារកងទ័ព គ្រប់គ្រាន់ មួយ​ចំនួនលើសតម្រូវការ បាននាំយកទៅលក់នៅទីផ្សារសន្សំថវិកាជួយកសាងអង្គភាព និងការងារមនុស្សធម៌៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button