ព័ត៌មានជាតិ

ពិធីប្រកាសទទួ​លស្គាល់​ការកែសម្រួលស​មាសភាពថ្មី នៃគណៈ​កម្មាធិ​ការ​សាខា​កាកបាទ​ក្រហមក​ម្ពុជា ​ខេត្តបន្ទាយមានជ័យ អាណត្តិទី៥

ខេត្តបន្ទាយមានជ័យ៖នៅរសៀលថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០​២៣ នៅទីស្នាក់ការសាខាកាក​បាទក្រហម ខេត្តបន្ទា​យមានជ័យ បានរៀបចំពិធីប្រកាសទទួលស្គាល់ការកែសម្រួល សមាស​ភាពថ្មី នៃគណៈកម្មាធិ​ការ​សាខា​កាកបាទ​ក្រហមក​ម្ពុជាអាណត្តិទី៥ ក្រោមអធិបតីភាពឯកឧត្តម ខេង ស៊ុម ប្រ​ធានកិត្តិយស​សាខា និង​ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខា ព្រមទាំង​មានការ​ចូល​រួម​ពីឯកឧត្តម លោកជំទាវ លោក លោកស្រី ក្នុងជូរ​គណៈ​កម្មាធិកា​រសាខា ក្រុមប្រតិបត្តិសាខា គណៈ​កម្មាធិ​ការអនុសាខា ក្រុម ​សាខា​កាកបាទ​ក្រហមក​ម្ពុជា សង្កាត់ អ្នកស្ម័គ្រចិ​ត្ត​​កាកបាទ​ក្រហម និង យុវជន។

ការកែ​សម្រួល​សមាសភាព​ថ្មីនៃ​គណៈ​កម្មាធិកា​រ​សាខា​កាកបាទ​ក្រហមក​ម្ពុជាអាណត្តិទី៥ មាន​ដូចខាងក្រោម៖

~លោក បឹង គឹមសឹង ជាស​មាជិកពេញសិទ្ធិ ឡើងជាអនុប្រធានគណៈកម្មាធិការសាខា ជំនួស លោក សួន សុធី អនុប្រធាន​គណៈកម្មាធិ​ការសាខាដែល​បានទទួលភារៈ​កិច្ចថ្មីជារដ្ឋលេខា​ធិកា​រក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសប្បទា។

~លោក ឡេ ច័ន្ទសង្វាត ជាសមាជិកពេញ​សិទ្ធិ ជំនួស លោក កែវសុភ័ក្រ្តា ដែលបាន​ទទួល​ភារៈកិច្ច​ថ្មីជា​ទីប្រឹក្សាក្រសួង​សុខាភិបាល។

~ លោកស្រី មុយ សុខឡែន ជាស​មាជិកាបម្រុង ជាសមា​ជិកាពេញសិទ្ធិ ជំនួសកន្លែង លោកបឹង គឹម​សឹង ឡើងទៅជាអនុប្រធាន។

~ លោក ជា យុទ្ធារុណ ជាសមាជិកបម្រុង ។

~លោក អាង ណារិទ្ធ ជាស​មាជិកបម្រុង។ដូចនេះគណៈកម្មាធិការ​សាខា​កាកបាទ​ក្រហមក​ម្ពុជាអា​ណត្តិទី៥ បច្ចុប្បន្នមាន​សមាជិក​ចំនួន​១៥រូប មានប្រធា​ន១រូប អនុប្រធាន​អចិន្ត្រៃយ៍១រូប អនុប្រ​ធាន២រូប សមាជិក១១រូប(សមាជិ​កបម្រុង២រូប)

ក្នុង​ពិធីប្រកាសទទួល​ស្គាល់ការកែ​សម្រួលថ្មីនៃ​គណៈកម្មាធិកា​រសាខាឯកឧត្តម អ៊ុំ រាត្រី ប្រ​ធានគ​ណៈកម្មាធិការសាខាបានផ្តាំផ្ញើដល់ សមាជិក សមាជិកាទាំងអស់ សូមចូលរួមសាមគីគ្នា ដើម្បីស​កម្មភាពមនុ​ស្សធម៌ ជួយដល់ជនងាយរងគ្រោះ និងជនរងគ្រោះ ដែលពួកគេត្រូវកា​រជំនួយពី​កាកបាទ​ក្រហមកម្ពុជា និងសប្បុរជននានាទូទាំងប្រទេស និងទាំសកលលោក។

ដូចក្នុងប្រធានបទ​ទិវាពិភពលោក កា​កបាទក្រហម និងអឌ្ឍ​ចន្ទក្រហម ៨ឧសភា ២០២៣ ខួបទី១​៦០​«រួមគ្នាជាមួយកាកបាទក្រហ​មកម្ពុជាដើម្បីបរយាបន្នសង្គម»។បន្តពង្រឹងពង្រីក​សមា​ជិកភាព លើក​កម្ពស់​ការកៀងគររក មូលនិ​ធិឲ្យមាន​ការចូលរួមដោយស្ម័គ្រចិត្ត ទៅតាមសទ្ធាជ្រះថ្លា​ប្រាស​ចាកពី​ការចា​ប់បង្ខំការដា​ក់កំហិតនិងរក្សា​ឲ្យបាននូវតម្លាភាព​និងគណ​នេយ្យភា​ពក្នុងកា​រប្រើប្រាស់​មូលនិធិ និងទ្រព្យស​ម្បត្តិរបស់​សាខា អនុសាខា បន្តលើកកម្ពស់​ការថែទាំលើស​មិទ្ធផលដែលកាក​បាទក្រហមកម្ពុជា​បានផ្តល់​ជូនសហគមន៍ លោកបន្តនិរ​ន្តរភាពក្នុង​សហគមន៍ នឹងបន្តពង្រឹងការ​ស្វែងយល់អំពី​តម្រូ​វការរបស់អ្នកទទួល​ផល និងជំរុញឲ្យពួកគាត់ចូលរួម ក្នុងដំណើរ​ការអភិវឌ្ឍ​សហគមន៍៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button