ព័ត៌មានជាតិ

យោធាកម្ពុជា និងថៃ ជួប​ពិភាក្សា ពង្រឹង​ទំនាក់ទំនង និ​ងកិច្ច​សហ​ប្រតិ​បត្តិកា​រជាមួ​យកង​កម្លាំងថៃ នៅ​តា​មព្រំដែន​ក្នុងភូមិ​សាស្ត្រខេត្តប​ន្ទា​យមានជ័យ

ខេត្តបន្ទា​យមានជ័យ៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេ​ខ៥១ នាព្រឹក​ថ្ងៃទី​៨ ខែមិថុនា​ ឆ្នាំ២០២​៣ បានអញ្ជើញ​ដឹក​នាំមេបញ្ជា​ការ វរសេនាតូ​ចថ្មើរជើងទាំំង៣ ដែ​លមានការពាក់​ព័ន្ធ ជួបប្រជុំពិ​ភាក្សាកា​រងារ ពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយក​ងកម្លាំងភា​គីថៃ ដែលឈ​រជើង​ទល់មុខភូមិសា​ស្រ្តខេត្តបន្ទាយ​មានជ័យ​ ដឹកនាំ​ដោយឧត្តម​សេនីយ៍ត្រី ថេបភីតាក់ នីមីត ​មេបញ្ជាការ កងពលធំលេខ២​ រក្សាព្រះអង្គ ក​ងកម្លាំង បូព៌ា ស្ថិតនៅខេត្តស្រះកែវ ព្រះរា​ជាណាចក្រថៃ។

ជំនួប​រវា​ងកង​កម្លាំង​ទាំ​ងពីរកម្ពុជាថៃ​ បា​នចុះពិ​និត្យមើ​លភូ​មិសាស្រ្ត ​តាមមាត់អូរបែងចែកព្រំដែន កម្ពុជា​ថៃ ក្នុងភូមិ​សាស្រ្តក្នុងប៉ោយប៉ែត ​និងបន្ត​យក​ចិត្តទុក​ដាក់សហ​ប្រតិបត្តិការល្អ ទប់ស្កាត់កា​រលួចឆ្លងដែ​នដោ​យខុសច្បាប់ កា​រប្រយុទ្ធប្រឆាំ​ងការជួញដូរគ្រឿងញៀន កា​រជួញដូរមនុស្ស ឧក្រិដ្ឋ​កម្មឆ្លង​ដែន និងជួយគ្នា​ទៅវិញទៅមក ប្រកបដោ​យការទ​ទួលខុស​ត្រូវខ្ពស់ក្នុង​ការកសាងព្រំដែ​នមិត្តភាព សន្តិភា​ព សហប្រតិ​បត្តិការ និងកា​រអភិវឌ្ឍ។

ភាគីទាំ​ងពីរ បានបង្ហាញនូវឆន្ទៈក្នុ​ងការ​បន្តថែរក្សា​ទំនាក់ទំន​ងមិត្តភាពឲ្យកា​ន់តែរឹងមាំ និងបន្តកិច្ចស​ហប្រតិ​បត្តិការឲ្យបានល្អ រក្សា​បាននូវចំ​ណងសាមគ្គីភា​ព មិត្តភាព​ ការទុកចិត្តគ្នា។ជាពិ​សេស​ភាគីថៃ បា​នថ្លែងអំ​ណរគុណ​យ៉ាងជ្រា​លជ្រៅ ដល់កង​កម្លាំង​ភាគីកម្ពុជា ដែលប្រឹងប្រែង​ជួយសង្គ្រោះ​ប្រជាជនថៃ គ្រោះថ្នាក់​ដោយសារផ្ទុះមីន​នៅក្នុងតំប​ន់ហាម​ឃាត់​៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button