ព័ត៌មានជាតិ

ខេត្តកណ្ដាល៖ឯកឧត្តម​ គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលនិងជាអភិបាល​ខេត្ត ឯកឧត្ដម កឹម បុរី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់សិត្បូ ព្រមទាំងសហការរី និងមន្ត្រីរាជការ នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ ​បានអញ្ជើញសំណេះសំណាលនិងនាំយកអំណោយជាអាវរងា​ ​ភួយ​ ​និង​ស្បៀងអាហារមួយចំនួន ចែកដល់ប្រជា​ពលរដ្ឋ​ចាស់ជរា ក្រីក្រគ្មានទីពឹង ចំនួន៣២០នាក់​ ​មកពីសង្កាត់ទាំង៤ ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។​

ឆ្លៀតនាឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដោយក្តីនឹករលឹកបំផុត និងអំពាវនាឱ្យអាជ្ញាធរ​ត្រូវយកចិត្តទុកដាក់​ចំពោះ​ជន​ងាយ​រងគ្រោះ​ក្នុង​ពេល​មាន​ធាតុអាកាស​ត្រជាក់​ចូល​មកដល់​ ដើម្បី​រក្សា​ភាព​កក់ក្តៅ​ ​និង​សុវត្ថិភាព​ក្នុង​ពេល​អាកាសធាតុ​ចុះ​ត្រជាក់​។។

ឯកឧត្ដមបន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅនៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំ ដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសុខទុក្ខដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ ។

ជាមួយគ្នានោះដែរឯកឧត្តមក៏បានអំពាវនាវឱ្យមនុស្សវ័យចំណាស់ទាំងអស់បន្តថែទាំសុខភាព ទោះបីជាប្រមុខរាជរដ្ឋាភិបាល បានសម្រេចឱ្យបើកប្រទេសឡើងវិញក៏ដោយ និងបានសំណូមពរឱ្យប្រជាពលរដ្ឋទាំងអស់ថែរក្សាសុខភាពរបស់ខ្លួនឱ្យបានល្អ តាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសក្នុងកាលៈទេសៈដែលកម្ពុជាមិនទាន់បានបញ្ចប់ជំងឺកូវីដ-១៩នៅឡើយ។

អំណោយមនុស្សធម៌ដែលត្រូវផ្តល់ជូន ប្រជាពលរដ្ឋចាស់ជរាទាំង ៣២០នាក់ ក្នុងមួយនាក់ទទួលបាន៖ ភួយ១ អាវរងា១ មី ១កេស ត្រីខ ១យួរ ជែលលាងដៃ ១ដប សាប៊ូ ១ដុំ និងម៉ាស់ ១០បន្ទះ និងថវិកាចំនួន៥ម៉ឺនរៀលផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button