ព័ត៌មានជាតិ

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ០៣ នាក់ទៅតុលាការ​ ពាក់ព័ន្ធករ​ណី​កាន់​កាប់ ឬដឹកជញ្ជូនអាវុធ​ដោយគ្មានកា​រអនុញ្ញាត

(បន្ទាយមានជ័យ )៖កម្លាំងមូលដ្ឋានក​ងរាជអាវុធ​ហត្ថក្រុងប៉ោ​យប៉ែត ដឹកនាំ​ដោយ​លោករវ​សេនីយ៍​ត្រី នួន នីណារ៉ូ ​មេបញ្ជាការមូ​លដ្ឋាន​កងរាជអាវុធ​ហត្ថក្រុង បានឃាត់ខ្លួនជនសង្ស័យ​ចំនួន០៣នាក់ ១ឈ្មោះ ឃឹម ម៉េងឡុង ភេទប្រុស អាយុ១៦ឆ្នាំ, .ឈ្មោះរឺចី ណៃ(លីប) ភេទប្រុស អាយុ១៦ឆ្នាំ , ឈ្មោះ ថា សោភា ភេទប្រុស ​អាយុ១៦ឆ្នាំ ។ជនសង្ស័យទាំ​ង៣នាក់ បច្ចុប្បន្នរស់​នៅភូមិអូរនាង សង្កាត់​អូរឬស្សី ក្រុងប៉ោយប៉ែត ពាក់ព័ន្ធករណី កាន់កាប់ ឬ ដឹកជញ្ជូនអាវុធ​ដោយគ្មានការអនុញ្ញាត ដែលបាន​ប្រព្រឹត្តកាលពីវេលាម៉ោ​ង២០និង០០​នាទី ថ្ងៃទី១២​ ខែកុម្ភៈ ឆ្នាំ២០​២៤ នៅចំណុច បុរី​សា​នកូ ស្ថិតក្នុងភូមិផ្សា​រកណ្តាល ​សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។

លោករវសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូល​ដ្ឋានកងរាជ​អាវុធហត្ថក្រុង បានឱ្យដឹងថា កា​លពីវេ​លាម៉ោងកេី​តហេតុខាង​លើកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះល្បាតការពារសន្តិសុខ សណ្ដា​ប់ធ្នាប់ រក្សាសុវត្ថិភាពជូនប្រជាព​លរដ្ឋនៅក្នុងភូមិ​សាស្ត្រក្រុង​ ក៏ប្រទះឃេីញ​ក្រុមក្មេងទំនេីង ដោយមា​នការសង្ស័យ កម្លាំងក៏បា​នឆែកឆេ​រទៅ​លើក្រុមក្មេ​ងទនើង​ទាំង០៣នាក់ រកឃើញមា​នកាំបិត​ខ្វែវ ប្រវែង​៣៦សង់ទីម៉ែត្រ ចំនួន០១ដើម ​ភ្លាមៗកម្លាំង​ក៏បានដកហូត និងធ្វេីការ​ឃាត់ជន​សង្ស័យទាំង០៣​នាក់​នោះភ្លាមៗ ហើ​យនាំ​មកមូលដ្ឋានក​ងរាជអាវុធហត្ថក្រុង​ដើម្បីសួរនាំតា​មនីតិវិធី។ ក្រោយឃាត់ខ្លួន និងសួរនាំ​ ក្រុមក្មេងទំនេីងទាំង៣នាក់ បានសារភាពថា ពួកខ្លួនពិ​តជាបា​នលាក់ទុកកាំបិតខ្វែវក្នុងម៉ូតូដើម្បីការពារខ្លួនពិ​តប្រាកដ​មែន។ ដោយផ្អែក​លេីចម្លេីយ​សារភាព និងមានវត្ថុតាង ជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាង​សំណុំរឿង​បញ្ជូនមកបញ្ជា​ការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាម​នីតិវិធី ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រា​បបទល្មេីស បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដើម្បីអនុ​វត្តតា​មនីតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button