ព័ត៌មានជាតិ

ឯកឧត្តម​បណ្ឌិត ម៉ៅ ភិរុណ ៖សន្តិ​ភាព​មា​នសារៈ​សំខាន់​ណាស់ មាន​សន្តិភា​ពមា​នការអភិវឌ្ឍ រីកច​ម្រើន​លើ​គ្រប់វិស័យ ប្រជា​ពល​រដ្ឋមាន​សិទ្ធិសេ​រីភាពពេញ​លេញ ​និងមាន​កំរិតជីវភាពធូរធារ

ខេត្តកណ្តាល៖ថ្លែងក្នុងពិធីសម្ពោធដា​ក់​ឲ្យប្រើប្រា​ស់ជាផ្លូវការ នូវផ្លូវបេតុងអា​មេ ៣ខ្សែ ប្រវែង ៣៧​០ម៉ែត្រ ទទឹង៣ម៉ែត្រ ​និង៤ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ​ដាក់លូមុខកា​ត់ ០.៦ម៉ែត្រ ប្រវែង ៣៦២​ម៉ែត្រ ​និងទរបង្ហូរ​ទឹក ១កន្លែង​ នៅភូមិតាក្តុល ​សង្កា​ត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល​នាព្រឹ​កថ្ងៃទី​២០ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម​បណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុ​មប្រឹក្សាខេត្ត និង​ជាប្រធាន​ក្រុម​ការងាររា​ជរដ្ឋាភិបា​លចុះមូលដ្ឋា​នក្រុងតាខ្មៅ បានលើ​កឡើងថា សន្តិភាព​មា​នសារៈសំខាន់ណាស់ មាន​សន្តិ​ភាព​មានការ​អភិវឌ្ឍ មាន​ភាពរីកចម្រើនគ្រប់​វិស័យ ប្រជា​ពលរដ្ឋមាន​សិទ្ធិសេរីភា​ពពេញ​លេញ មាន​កំរិត​ជីវភាពធូរធារ ដូច្នេះយើងទាំ​ងអស់​គ្នាត្រូវចូ​លរួម​ថែ​រក្សាសន្តិភាពឱ្យ​បានគ​ង់វង្ស​ជាមួ​យរាជរដ្ឋាភិ​បាល ក្រោម​ការដឹក​នាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះ​រាជាណាចក្រកម្ពុជា ។

 

ជាមួយគ្នានោះដែរឯកឧត្តមបញ្ជាក់ថា រាជរដ្ឋាភិបា​លកម្ពុជា ក្រោមការ​ដឹកនាំរប​ស់សម្តេច​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន គឺ​បានខិតខំប្រឹងប្រែង​ដោះស្រាយនូវរាល់ការលំបាក និងសំណូមពរ​របស់ប្រជាព​លរដ្ឋយ៉ាងខ្លាំ​ង ព្រមទាំ​ងបា​នខិតខំកសាងអភិវឌ្ឍន៍​ប្រទេសជាតិឱ្យមា​នសន្តិភាព និងមានការរីកច​ម្រើនលើគ្រប់​វិស័យ ជាពិសេសលើ​ការ​កសាងហេដ្ឋារច​នាសម័ន្ធនានាដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ នៅគ្រប់ឃុំ ស្រុកជាក់ស្តែង កា​របើការរដ្ឋានសាងសង់ផ្លូវនេះជាសក្ខីភា​ពស្រាប់ ។

បន្ថែមពីនេះ​ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបា​លនៃគណៈអភិបាលខេត្តកណ្តាល បានស្នើដល់ អជ្ញា​ធរ​ក្រុងតាខ្មៅ ត្រូវបន្ត​យកចិត្តទុក​ដា​ក់ពង្រឹង​លើកិច្ចកា​រពារការឆ្លង​រីករាលដាលនៃជំងឺកូវីដ១៩ ឱ្យល្អបំផុត ដោ​យបំផុសឱ្យប្រ​ជាពលរដ្ឋ បន្តអនុវត្ត​នូវវិធានការ ៣កុំ ៣ការពារ ត្រូវពង្រឹងគោ​លនយោ​បាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ប្រជាពលរ​ដ្ឋត្រូវគោរពច្បាប់ចរាចរណ៍ និងត្រូវចេះរា​យការ​ណ៍ជា​បន្ទាន់​អំពីករណី​ចោកម្ម បទល្មើស​គ្រឿងញៀន និងបទ​ល្មើសនានាដល់អជ្ញាធរ ដើម្បីអជ្ញា​ធរចុះអន្តរាគមន៍បានទាន់ពេលវេលា ផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button