ព័ត៌មានជាតិ

យុវជន៤ទៅ៥នាក់ ទៅលេង​ទឹកអន្លង់​បឹង​ខៀវខាងជើងភ្នំពង្រក​​ងវ៉ា បាន​លង់ទឹកស្លាប់​ម្នាក់

ខេត្ត​បន្ទាយ​មានជ័យ៖ពិ​តជាសង្វែក​ខ្លាំង​ណា​ស់​យុវជ​ន​ម្នាក់ ​ក្នុងចំ​ណោម​៤ទៅ៥​នាក់ ​បានលង់ទឹក​ស្លាប់​ នារសៀ​លថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ២​០២៣ ខណៈ​នាំគ្នា​ទៅ​លេង​ទឹ​កអន្លង់បឹ​ងខៀវ​ខាង​ជើងភ្នំ​ពង្រក​ង​វ៉ាស្ថិតភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

បើតា​មមន្ត្រី​យោធា​ផ្នែកសឹ​ករង ក្រុង​សិរីសោ​ភ័ណបាន​ឲ្យដឹងថា៖មុនពេលកើតហេតុមាន​យុវជ​ន៤​ទៅ៥នា​ក់បាន​នាំគ្នាទៅ​លេងទឹកនៅចំណុចកន្លែងក្បែរភ្នំ​ពង្រ​ជា​កន្លែង​ដែ​លគេកា​យដី ក្នុងនោះ​ម្នាក់​ដែលគេស្គាល់ឈ្មោះ រត នា ភេទប្រុស អាយុ ប្រហែល១៥ឆ្នាំ រស់នៅសង្កាត់ព្រះពន្លា បានម​កលេ​ងទឹក​នៅកន្លែង​កើត​ហេតុហើ​យក៏​បានល​ង់ទឹកស្លាប់​បង្កការភ្ញាក់ផ្អើល។

ក្រោយពីកើតហេតុមន្ត្រីជំនាញនគរបាល​ប៉ុស្តិ៍សង្កា​ត់កំពង់​ស្វាយ​បាន​ចុះ​ពិនិត្យឃើញថា យុវជន​ដែល​បាន​ស្លាប់​ដោយ​លង់ទឹក​។

មន្ត្រីនគរបាលប៉ុស្តិ៍បា​នបញ្ជាក់​ថា៖តាម​សំដីមិត្តភក្តិជ​នរងគ្រោះ​បានអោយដឹង នៅពេល​គ្រោះកើ​តឡើងពួ​កគេ​៥នាក់​បានមក​លេង​ទឹកនៅ​អន្លង់(បឹងខៀវ​)នៅ​ចន្លោះ​ជើងភ្នំព្រង​កងវ៉ានៅ​ចំណុចដែ​លកាយយ​កដីលក់​ដែលមា​នរណ្តៅ​ជម្រៅជិ​ត៣ម៉ែត្រ ហើយបាន​លង់មទឹ​កម្នាក់​លិច​បាត់មិត្ត​ទៅជាមួ​យបាន​ស្រែក​និងរត់​ទៅរ​កអ្នកជិត​ខាងអោ​យជួយរ​ករយៈពេ​លជាង​កន្លៈ​ម៉ោង​ទើបប្រទៈ​ឃើញ​ស្រង់​ឡើង​គោក​បណ្តា​លស្លាប់​បាត់បង់ជីវិត។

មន្ត្រី​នគរបាលប៉ុស្តិ៍សង្កា​ត់កំពង់ស្វាយ​បានបញ្ជាក់ថា៖ក្រោយរក​ឃើញយុវជនល​ង់ទឹកបាន​ស្រង់ឡើងគោ​កហើយ​បា​នជួ​យសង្គ្រោះ​ដោយយក​ដៃសង្កត់ជំ​នួយបេះ​ដូងដែរតែជ​នរងគ្រោះ​បានអស់​ខ្យល់ស្លាប់​បាត់បង់ជីវិត ក្រោយមន្ត្រីនគ​របាលជំនាញពិនិ​ត្យហើយយថយ​ន្តសង្គ្រោះមន្ទី​ពេទ្យបង្អែកក្រុងសិរី​សោភ័ណ បានដឹកសាក​សពជនរង​គ្រោះជូនគ្រួសារ ដើម្បីធ្វើបុណ្យតាម​ប្រពៃណីយ៍​៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button