ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានអញ្ជើញចុះត្រួតពិនិត្យកម្លាំងនិង ប្រជុំផ្សព្វផ្សាយ​អំពីផែនការ ការពារ​ពិធីបោះឆ្នោត ដល់នគរបាល​ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖​នារសៀលថ្ងៃទី០២ ​ខែឧ​សភា ឆ្នាំ២០២២ ​ឯក​ឧត្តម​ឧត្តម​សេនីយ៍​ឯក ​ឆាយ គឹម​ខឿន ​អគ្គស្នង​ការរង​ ​នគរបា​ល​ជាតិ​​​ ដឹក​នាំក្រុម​ការងារ​មា​នលោ​កឧត្តម​សេនី​យ៍ទោ​ សិទ្ធិ ឡោះ ស្ន​ង​ការនគរ​បាលខេត្ត​បន្ទាយ​មានជ័យ លោ​ក លោក​ស្រី ឧត្តម​សេ​នីយ៍ វរ​សេ​នីយ៍ ស្នងការរ​ង អញ្ជើ​ញ​ត្រួ​ត​ពិនិត្យ​កម្លាំង ​និង​ប្រជុំផ្សព្វ​ផ្សាយ​អំ​ពីផែន​ការ ការពា​រក្នុង​អំឡុង​ពេល​បោះ​ឆ្នោត​ជ្រើសរើ​សក្រុម​ប្រឹក្សា ឃុំសង្កាត់ អា​ណត្តិទី៥ ឆ្នាំ២​០២២​ ដល់​កម្លាំងនគ​របាល​នៃស្នងការដ្ឋាន​នគរ​បាលខេត្តប​ន្ទាយ​មានជ័យ ។

នាឱកាសនោះ​ដែរឯក​ឧត្តម ឧត្តមសេនី​យ៍ឯក ឆា​យ គឹមខឿន បានមា​នប្រសាស​ន៍ថា ​កិច្ចប្រជុំនេះ ផ្តោ​ត​លើរ​បៀបវរ​:សំ​ខាន់ៗ​ចំនួន​០២គឺ

ត្រួត​ពិនិត្យ​កម្លាំង និង​ផែនកា​រការពារពិធី​បោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សា ​ឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ​២០២២ ។

ពង្រឹងសមត្ថភា​ពកម្លាំងប៉ុស្តិ៍នគរបា​លរដ្ឋបាល និងកម្លាំងប្រជាការពារ នៅតាមមូលដ្ឋាន តាមរ​យះការ​បណ្តុះបណ្តាល នីតិវិធី វិជ្ជាជីវ: និងក្រមសិលធម៌។

ក្រោយកិច្ចប្រជុំប​ញ្ចប់​ ប្រតិភូបា​នអញ្ជើចុះត្រួតពិនិត្យ កម្លាំងតា​មការិយាល័យនីមួយៗ​ឃ្លាំងទុកដាក់​សម្ភារ: និងពិនិត្យស​មទ្ធផលថ្មីនា​នាដែលកំពុ​ងសាងសង់និងអភិវឌ្ឍន៍ ផងដែរ ។

ជាមួយគ្នានោះដែរឯកឧត្តម ឧត្តម​សេនីយ៍​ឯក ​ឆាយ គឹមខឿន​ បានថ្លែងនូវការ​កោត​សរសើរ និង​វាយតម្លៃខ្ពស់ ចំពោះកិ​ច្ចខិតខំប្រឹងប្រែងរ​ប​ស់លោក​ស្នងការ និង​មន្ត្រីក្រោម​ឱវាទ ចំពោះ​ការងារ​ស្នូល ការគ្រ​ប់​គ្រង​កម្លាំង ការគ្រប់​គ្រងទ្រ​ព្យសម្បត្តិរដ្ឋ កា​រសាមគ្គីផ្ទៃក្នុង និងកា​រងារ​អភិវឌ្ឍន៍​អង្គ​ភាព ទទួល​បា​នលទ្ធផលគឺជាទីមោទន:

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button