ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមបុណ្យមាឃបូជា នៅប្រាសាទបន្ទាយឆ្មារ មាឃបូជានៅបន្ទាយមានជ័យប្រារព្ធធំនៅប្រាសាទបន្ទាយឆ្នារ

មាឃបូជានៅខេត្តបន្ទាយមានជ័យ ពិធីដ៏សំខាន់មានព្រះវត្តមានព្រះមន្ត្រីសង្ឃរាជាគណ: ព្រះមេគុណខេត្តនិងមន្ត្រីសង្ឃទាំង២គណ:និងចូលរួមអនុមោទនាបុណ្យរាបបាតព្រះសង្ឃ ៥២០ អង្គ នាថ្ងៃពុធទី១៦ ខែកុម្ភះ ឆ្នាំ២០២២
ក្នុងនោះក៏មានវត្តមានដឹកនាំរៀបចំដោយលោកជំទាវហេមចិន្តាអគ្គសាសនូបត្ថម្ភម៉ៅ ម៉ាល័យ កែគឹមយ៉ាន លោកជំទាវហ៊ុន ស៊ីណាត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងលោកជំទាវ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ត្រី ប្រជាពុទ្ធបរិស័ទជាច្រើន។
សូមរំលឹកថា បុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ង ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើង ក្នុងលោកនាប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់។
ការបង្កើតព្រះពុទ្ធសាសនា ក្នុងឋានៈជាអង្គការសាសនាមួយនេះ ធ្វើឡើងនៅក្នុងចំណោម ព្រះសង្ឃចំនួន១,២៥០អង្គ ជាសមាជិកក្នុងអង្គ មហាសន្និបាតមួយ ដែលបាននិមន្តមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់។
នៅក្នុងមហាសន្និបាតនោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់បានប្រកាសនៅគោលការណ៍មួយចំនួន១១សម្រាប់ឲ្យសមាជិកមហាសន្និបាតទាំងអស់ កាន់យកជាវិថីជីវិត និងសម្រាប់យកទៅផ្សព្វផ្សាយដល់ជនដទៃទៀត ឲ្យបានយល់ពីពុទ្ធសាសនា។
គោលការណ៍ទាំងនេះ មានឈ្មោះជា ភាសាបាលីថា «ឱវាទបាដិមោក្ខ»។ បាដិមោក្ខ ជាឈ្មោះបាលីពុទ្ធប្បញ្ញត្តិ ដែលជាសិក្ខាបទមួយៗ សម្រាប់ឲ្យភិក្ខុសូត្រ ក្នុងទីប្រជុំសង្ឃរាល់កន្លះខែ ៖ ឧទាហរណ៍រៀនបាដិមោក្ខ, សម្ដែងបាតិមោក្ខជាដើម ដែលពុទ្ធសាសនិកជនម្មាក់ៗ ត្រូវយកមកសិក្សា ឲ្យយល់ដឹង និងអនុវត្ត។
ថ្ងៃមាឃបូជានេះ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ នៃយើងទ្រង់ប្រទានឱវាទបាដិមោក្ខ ដល់មហាសង្ឃសន្និបាតក្នុងវត្តវេឡុវ័ន ដែលជាវត្តដំបូងបង្អស់ ក្នុងព្រះពុទ្ធសាសនាក្នុងថ្ងៃនោះ មានហេតុការណ៍សំខាន់៤យ៉ាងកើតឡើង៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button