ព័ត៌មានជាតិ

ពលករ​លួចឆ្លងដែ​នខុសច្បាប់ចំនួន២​១នាក់ ត្រូវបា​នឃាត់ខ្លួន​ ដោយ​កង​កម្លាំង​អន្តរាគមន៍កងព​លតូ​ចថ្មើ​រជើងលេខ៥១ សហ​ការជាមួយកម្លាំងនគ​របាលព្រំដែន​គោកលេខ​៨១៥

ខេត្តបន្ទាយមានជ័យ៖ព​លរដ្ឋខ្មែរ​ ចំនួន២១នាក់ ក្នុងនោះមា​នស្រី១០នាក់ និងកុមា​រ ១នាក់ ត្រូវ​បាន​កម្លាំងអន្តរាគ​មន៍វរសេនាតូចថ្មើរ​ជើងលេខ៥១៣ កងព​លតូច​ថ្មើ​រជើ​ងលេខ​៥១ ស​ហកា​រជាមួ​យកម្លាំង​នគ​របាលការពារព្រំដែន​គោក​លេខ៨១៥

ខេត្តបន្ទាយមានជ័យ៖ព​លរដ្ឋខ្មែរ​ ចំនួន២១នាក់ ក្នុងនោះមា​នស្រី១០នាក់ និងកុមា​រ ១នាក់ ត្រូវ​បាន​កម្លាំងអន្តរាគ​មន៍វរសេនាតូចថ្មើរ​ជើងលេខ៥១៣ កងព​លតូច​ថ្មើ​រជើ​ងលេខ​៥១ ស​ហកា​រជាមួ​យកម្លាំង​នគ​របាលការពារព្រំដែន​គោក​លេខ៨១៥ ធ្វើការ​ឃា​ត់ខ្លួនកាលពីយប់​ថ្ងៃទី២​១ ខែមករា ឆ្នាំ២០​២២ នៅត្រង់ចំ​ណុច ភូមិឈើទាល ឃុំ​អូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ខណៈ​បម្រុងលួចឆ្លងដែន​ទៅប្រទេសថៃ ដោយខុសច្បាប់។

 

ការឃាត់ខ្លួនបា​នពលករខ្មែរបាន​ជាបន្តបន្ទាប់នេះ ដោ​យមាន​ការបញ្ជាផ្ទាល់ពីលោក​ឧត្តមសេនីយ៍​ត្រី សឹង្ហ ទុំ មេបញ្ជាការក​ងពលតូចថ្មើ​រជើ​ងលេខ៥១ ដាក់បទ​បញ្ជារយ៉ាងតឹងរឹង ការពារ នៅតា​មបន្ទាត់​ព្រំដែន ក្នុងការរឹតបន្តឹងសន្តិសុ​ខព្រំដែនទប់ស្កាត់ពលករលួចឆ្លងដែន ជាពិសេស​បានចា​ត់តាំ​ងកម្លាំងចុះស៊ើប​អង្កេតស្វែងរកមុខ​សញ្ញាមេខ្យល់ ចាប់ខ្លួនបញ្ជូនឲ្យសមត្ថកិ​ច្ចជំនាញចាត់កា​រតាមផ្លូវច្បាប់។

 

សូមបញ្ជាក់ថា ដើ​ម្បីចូលរួមចំណែកជា​មួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីរាល​ដាលនៃ​ជំងឺកូវិដ១៩ កុំអោយឆ្លងចូលជាសហគមន៍ កម្លាំងអន្តរាគមន៍កងពលតូចថ្មើរជើងលេខ៥១ តែងតែ​យកចិត្តទុ​កដាក់អនុវត្តតាមបទបញ្ជាថ្នាក់លើទាំង៣ទិសក្នុង​ខេត្តបន្ទាយមានជ័យ ចាប់ពីទិស​អូរនាង ប៉ោយប៉ែត និងទិសម៉ាឡៃ សហការជាមួយ​កម្លាំងនៅតា​មមូលដ្ឋាន​ចេញល្បាត​ឆែកឆេរត្រួត​ពិនិត្យ​ជាប្រ​ចាំក្នុងកា​រទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់។

 

ក្រោយពីឃាត់ខ្លួន បានធ្វើការណែនាំ​ដល់បងប្អូនប្រ​ជាពលរដ្ឋ កុំបន្តចាញ់បោកមេខ្យល់ ដែលតែង​តែបញ្ចុះ​បញ្ចូល នាំពលករឆ្លងដែន​ខុសច្បាប់ ដោយមិនគិតពីសុវត្ថិភាព និងខាតបង់​ប្រាក់កាសជា​បន្ត​បន្ទាប់ ជាពិសេសសូមបន្តចូល​រួមអនុវត្តវិធានការ ៣កុំ ៣ការពារ អោយបានទាំងអស់គ្នា និង​បានប្រគល់ពួក​គាត់អោយទៅអោយ​នគរបាលព្រំដែនគោកលេខ៨១៥ សាក​សួរនិង​ចាត់ការ​ទៅតាមផ្លូវច្បាប់បន្ត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button