ព័ត៌មានជាតិ

អភិបាលខេត្តស្វាយរៀង​ អញ្ជេីញជួបសំណេះសំណាលជាមួយកម្មសិក្សាការី​ វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់​ វគ្គវិក្រឹត្យការមន្ត្រីគ្រប់គ្រងរដ្ឋបាល​ និងវគ្គវិក្រឹត្យការមន្ត្រីមធ្យម​ បញ្ចប់ការសិក្សានៃសាលាភូមិន្ន​រដ្ឋបាលឆ្នាំ២០២១​ ក្នុងខេត្តស្វាយរៀង​​

នាព្រឹកថ្ងៃពុធទី២៦​ ខែមករា​ ឆ្នាំ២០២២នេះ​ នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្ត ឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាល​ នៃគណៈអភិបាលខេត្តស្វាយរៀង​ បានអញ្ជេីញជួបសំណេះសំណាលជាមួយកម្មសិក្សាការី​ វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់​ វគ្គវិក្រឹត្យការមន្ត្រីគ្រប់គ្រងរដ្ឋបាល​ និងវគ្គវិក្រឹត្យការមន្ត្រីមធ្យម​ បញ្ចប់ការសិក្សានៃសាលាភូមិន្ន​រដ្ឋបាលឆ្នាំ២០២១​ ក្នុងខេត្តស្វាយរៀង​​។
មានប្រសាសន៍នូវក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានអរគុណដល់មន្ត្រីទាំងអស់ដែលបានខិតខំក្នុងការស្វែងរកនូវការបណ្តុះបណ្តាល​ ដេីម្បីដុសខាត់​ និងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន​ បេីទោះបីជាការបណ្តុះបណ្តាលនោះ​ ប្រព្រឹត្តិទៅនៅទីណា​ កន្លែងណាក៏ដោយ​ ក្នុងនាមថ្នាក់ដឹកនាំខេត្តសូមគាំទ្រ​ និងលេីកទឹកចិត្តជានិច្ច​ និងសូមកោតសសេីចំពោះមន្ត្រីយេីងទាំងអស់​ បេីទោះបីស្ថិតក្នុងបរិបទនៃជំងឺកូវីដ១៩​ ដែលតម្រូវឲ្យសិក្សាតាមប្រព័ន្ធអនឡាញ​ ប៉ុន្តែបានខិតខំព្យាយាមរៀនសូត្រ​ រហូតបញ្ចប់ការសិក្សាដោយជោគជ័យ​ និងបានវិលត្រឡប់មកបំពេញការងារនៅតាមអង្គភាព-ស្ថាប័នរបស់ខ្លួននាពេលនេះ។
ឯកឧត្តមក៏បានផ្តាំផ្ញេីនូវចំណុចសំខាន់ៗមួយចំនួនទៀតដូចជា​៖​
១-​ មន្ត្រី​គឺជា​ខ្ញុំបម្រេីដ៏ស្មោះត្រង់របស់ប្រជាជន​៖ ក្នុងនាមជាមន្ត្រីយេីងត្រូវរំឭកខ្លួនឯងថា​ ខ្លួនគឺជាអ្នកបម្រេីប្រជាជន​ មិនមែនជាចៅហ្វាយប្រជាជនទេ​ ត្រូវខិតខំធ្វេីអំពេីល្អ​ និងត្រូវបំពេញការងារដោយឈរលេីមូលដ្ឋានបម្រេីផលប្រយោជន៍ប្រជាជនជាធំ។
២-​ គុណធម៌​ និងសិលធម៌របស់មន្ត្រី​៖​ ពេលនៅឲ្យប្រជាជនស្រលាញ់​ ពេលចេញឲ្យប្រជាជនរឮក(ជាពិសេសសម្រាប់មន្ត្រីមូលដ្ឋាន)។
៣-​ កុំតាំងខ្លួនជាមន្ត្រីជេីងដប់ឲ្យសោះ​ ត្រូវតាំងខ្លួនជាមន្ត្រីជេីងពីរ។
៤-​ កុំតាំងខ្លួនជាមន្ត្រីគ្រាប់ល្ពៅ​ គឺត្រូវធ្វេីជាមន្ត្រីដែលស្មោះត្រង់ចំពោះថ្នាក់ដឹកនាំ​ ចំពោះអង្គភាព​ ចំពោះការងាររបស់ខ្លួន​ និងប្រជាជន។ ត្រូវយកចំណេះដឹងដែលទទូលបានពីវគ្គសិក្សានេះ​ទៅបំពេញការងារ​ដោយស្មោះត្រង់​ និងឲ្យអស់ពីសមត្ថភាព​ ដេីម្បីជួយកែលម្អ និងអភិវឌ្ឍន៍ស្ថាប័នរបស់ខ្លួនឲ្យកាន់តែមានការរីកចម្រេីន។
៥-ត្រូវរួមសហការគ្នាបំពេញការងារដោយសាមគ្គីភាព និងឯកភាពផ្ទៃក្នុងឲ្យបានល្អ។
៦-ត្រូវគោរពឋានានុក្រមការងារ និងការចាត់តាំងរបស់ថ្នាក់ដឹកនាំ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button