លោករុន រដ្ឋា ច្រានចោលការចោទប្រកាន់មកលើរូបលោកថា ជា ហែកឃើ ពីអង្គភាពដើមរាំង(ភាគ១)

ភ្នំពេញៈ សារព័ត៌មានជាកញ្ចក់ឆ្លុះសង្គម ប៉ុន្តែបើមានមនុស្សដូចជាលោក បូរ ប៊ុនថន ចាងហ្វាង ដើមរាំង តែ១០នាក់ នឹងធ្វើអោយសង្គមវឹកវរ ជាមិនខាន។ ក្នុងនាមលោកជាចាងហ្វាងសារព័ត៌មាន មួយរូប បែរជា សំអាងខ្លួន មានអាជ្ញាបណ្ណព័ត៌មាន មានច្បាប់ដាច់ដោយឡែក ស្តីពីរបបសារព័ត៌មាន(មាត្រា១០ នៃច្បាប់ស្តីពីរបបសារព័ត៌មាន) ចុះផ្សាយខុស អាចចុះផ្សាយកែតម្រូវឡើងវិញ ដោយគ្មានទោស ទោះបីជា ខ្លួនឯង ដឹងថាខុសក៏ដោយ។
តាមរយះជំនួបអាហារសាមគ្គីរវាងសម្តេចតេជោ ជាមួយអ្នកសារព័ត៌មាន សម្តេចក៏បានរំលឹកអំពី វិជ្ជាជីវៈអ្នកសារព័ត៌មានត្រូវនិយាយអ្វីដែរពិត។ ថ្មីៗនេះ ក៏មានសមាគមមួយចំនួនកំពុង បំផុសបំផុល បើកវគ្គបណ្តុះបណ្តាលស្តីពី វិជ្ជាជីវៈសារព័ត៌មានផងដែរ។
ប៉ុន្តែ បើនិយាយពីលោក បូរ ប៊ុនថន ល្ងង់ហើយ ថែមទាំងភ្លើទៀត មកអួតខ្លួន ជាអ្នកពូកែខាងច្បាប់ មានសត្ថភាពណែនាំដល់អ្នកសារព័ត៌មានផ្សេងទៀត ស្អី បើសូម្បីតែធ្វើព័ត៌មាន អោយមានវិជ្ជាជីវៈ ក៏មិនចេះដែរ។
ជាក់ស្តែងដូចជារឿងថ្មីៗនេះ លោក បូរ ប៊ុនថន បានសេរសេរអត្ថបទបរិហារកេរ្តិ៍ លោក រុន រដ្ឋា ជាហែកឃើ(អ្នកលួចតាមប្រព័ន្ធព័ត៌មានវិជ្ជា) តាមការណែនាំពីភាគី តែម្ខាង(លោកពុធ សាម៉ាត់) រួចក៏សម្រេចចិត្តចេញផ្សាយ ដោយមិនបានសម្ភាសន៍ជាមួយភាគីម្ខាងទៀត(គឺលោក រុន រដ្ឋា) ទេ។ជាក់ស្តែង Domain & Hosting បានផុតសុពលភាព តាំងពីថ្ងៃទី 04 Feb 2023។
ទង្វើនេះ សរបញ្ជាក់ឲ្យឃើញថា រូបលោក បូរ ប៊ុនថន គ្មានចំណេះដឹង គ្មានវិជ្ជាជីវៈ និងក្រមសីលធម៌ គ្រប់គ្រាន់ធ្វើជាអ្នកព័ត៌មាននោះឡើយ។
ដើម្បីលុបបំបាត់ សារព័ត៌មានបំពុលសង្គម លោក រុន រដ្ឋា និង អង្គភាពសារព័ត៌មានហ្វឺសញូវស៍អ៊ិចប្រេស ស្នើដល់ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន, ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍, ឯកឧត្តម យ៉ែម ណយ ទីប្រឹក្សា និង ជា ប្រធាននាយកដ្ឋានមណ្ឌលព័ត៌មាន មេត្តាចាត់វិធានការតាមការគួរ។