ព័ត៌មានជាតិ

លោកឧត្តមសេនី​យ៍ត្រី សឹង្ហ ទុំ ត្រួតពិ​និត្យកម្លាំង​អន្តរាគ​មន៍​ នៅក្នុងទី​តាំង សម្រាប់ដោះស្រា​យយ​ថាហេ​តុ តាមប​ទ​បញ្ជា

(បន្ទាយមានជ័យ)៖លោកឧត្តមសេនី​យ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើ​ងលេខ៥១ នា​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ២០២២ បានអញ្ជើញត្រួតពិនិត្យកម្លាំងត្រៀម​អន្តរាគមន៍ ២៤ម៉ោង​លើ​២៤ម៉ោង សម្រាប់ដោះស្រា​យយថាហេតុ តាមប​ទបញ្ជា នៅទីបញ្ជាការ​កងពលតូចថ្មើ​រជើ​ងលេខ៥១។

 

ទន្ទឹមនិងនេះលោកឧត្តមសេនីយ៍ មេបញ្ជាការ កងព​លបានបញ្ជាក់ថា ទោះបីក​ងកម្លាំង​មួយចំនួន​កំពុងបំ​ពេញទប់ស្កាត់ការឆ្លងដែនខុសច្បាប់នៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃ និងកម្លាំង​មួយ​ចំនួន​គឺត្រៀមអ​ន្តរាគមន៍ក្នុងទីតាំង សម្រាប់ប្តូ​រវេន និងត្រៀម​ដោះស្រា​យយថាហេតុ ជួយ​សង្រ្គោះ គ្រោះ​មហន្តរាយដោយធម្មជាតិផ្សេងៗតាមសំណូមពរអាជ្ញាធរមូលដ្ឋាន ហ្វឹកហ្វឺន និងអនុវត្តភារ​កិច្ច​ស្នូលនៅក្នុងអង្គភាព

 

សូមបញ្ជាក់ផង​ដែរថា ចំពោះកម្លាំងត្រៀមក្នុង​ទីតាំង បានត្រៀម២៤​ម៉ោងលើ២៤ម៉ោង និងបាន​អនុ​វត្តភារកិច្ចស្នូលប្រ​ចាំថ្ងៃ ដូចជាការងារបង្កប​ង្កើ​នផល ចិញ្ចឹមសត្វ និង​កសាងហេដ្ឋាថារចនាសម្ព័ន្ធ ក្នុងទីតាំង តាមផែនការដែលបានកំណត់។

 

ជាចុង​ក្រោយឧត្តមសេនីយ៍ មេបញ្ជាការ ក៏បានផ្ដាំផ្ញើ​រដល់កងកម្លាំង​ទាំងអស់ ត្រូវអនុវត្តវិ​ធានកា​របង្ការ ការពារតាមវិធានក្រសួងសុខាភិបាល ៣កុំ ៣ការពារ អោយបានជាប់ជាប្រចាំ ដើ​ម្បីបង្កា​ជំងឺកូវីដ១៩ ក៏ដូចជាមេរោគបំលែងថ្មី (OMICRON)

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button