ព័ត៌មានជាតិ

សិក្ខា​សាលា​ផ្សព្វផ្សាយ អំពីសៀវ​ភៅ​ផែន​ការជាតិ ប្រឆាំងភេ​រវកម្ម​ ​​ក្រោម​អធិបតីភាពឯ​កឧត្តម ប​ណ្ឌិ​ត ឈួន ចាន់ថ​ន រដ្ឋលេខាធិការ លេខាធិ​ការដ្ឋាន ​គណៈកម្មាធិកា​​រជាតិប្រឆាំងភេរវកម្ម ឯក​ឧត្ត​ម អ៊ុំ រាត្រី អភិបាល​ខេត្ត

ខេត្តបន្ទាយមានជ័យ៖នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិការ ឆ្នាំ២០២២ នៅសាលាខេត្តបន្ទាយមានជ័យ លេខា​ធិ​កា​រដ្ឋាននៃគណៈកម្មាធិកា​រជាតិប្រឆាំងភេរវកម្ម បានបើកសិក្ខា​សាលាផ្សព្វ​ផ្សាយអំពីសៀវ​ភៅផែនការជាតិប្រឆាំងភេ​រវកម្ម ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ឈួន ចាន់ថន រដ្ឋលេខាធិការ លេខា​ធិការដ្ឋាន គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងមាន​ការអញ្ជើញចូ​លរួមពីរអស់លោក លោកស្រី មន្ទីរអង្គភា​ពពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធផងដែរ​។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបានមានប្រសាសន៍ថា សិក្ខាសា​លានាថ្ងៃ​នេះគឺមានសា​រៈសំខាន់​ណាស់ សម្រាប់ធ្វើ​ការស្វែងយល់ពីសន្តិ​សុខជាតិនិងអន្តរជាតិ ព្រមទាំងបា​នផ្ដល់​ចំណេះ​ដឹងថ្មីៗ​ដល់អ​ស់លោក លោកស្រី អំពី​ការប្រឆាំងភេរវកម្ម ​ការសំអាតប្រាក់ហិរញ្ញប្បទាន ភេរវកម្ម និង​ហិរញ្ញប្បទាន ដល់​ការរីកសាយភាយអាវុធមហាប្រល័យ ដូចនេះនៅលើពិភ​ពលោកនិង​មាន​សន្តិភាព ប្រសិនបើអាវុធមហាប្រល័យទាំងអស់ត្រូវបានហាមឃាត់ទាំងស្រុងនោះ។

ឯកឧត្តមអភិបាលខេត្ត បន្តថា គោលបំណងនៃសៀវភៅផែនការជាតិប្រឆាំងភេរវកម្ម គឺជាការស​ម្របសម្រួល នីតិវិធីនានាក្នុងការ​ត្រៀមខ្លួនជាមុន ការបង្ការនិង​ការប្រឆាំងភេ​រវកម្មរួមទាំងកា​រលាងសំអាតប្រាក់ ហិរញ្ញប្រទាន​ភេវកម្មព្រមទាំង ហិរញ្ញប្បទានដល់ការរីករាលសាយភាយ អាវុធម​ហាប្រល័យ​លោក ដែលជាការផ្ដើមគំនិតបង្កើតឡើងដោយ កត្តាមនុស្សមួយ​ចំនួននៅ​លើពិភព​លោកយើងនេះ។

ឯកឧត្តមបណ្ឌិត ឈួន ចាន់ថន បានមានប្រសាសន៍និ​ងធ្វើបទបង្ហាញ​ដល់សិក្ខាកាមចូលរួម ស្ដីពី​ការប្រឆាំ​ងភេរវកម្មដោ​យមានខ្លឹ​មសារបញ្ជាក់ថា កម្ពុជាជា​ភាគីមួយនៃអនុសញ្ញាពិធីសារ ការស​ម្រេចចិត្តនិង​អនុសាសន៍មួយចំនួនទាក់ទងនឹងភេរវកម្មរបស់អង្គការ សហប្រជាជាតិបូ​ករួម​និងច្បា​ប់ផ្សេងៗ​ទៀតរួមមាន ច្បាប់ស្ដីពី​ការប្រឆាំងការសម្អាតប្រាក់ ដែល​គេនិយមថាការសម្អាតលុយកខ្វក់ និង​ហិរញ្ញប្បទានភេរវកម្ម ដែលច្បាប់​នេះប្រកាស​ឲ្យប្រើដោយ​ព្រះរាជក្រម​លេខ នស / រកម / ០៦២​០ / ០២១ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០។

ឯកឧត្តមបណ្ឌិតបញ្ជាក់ទៀតថា ភេរវកម្មគឺជា​បញ្ហាអន្តរជាតិ ដែលតភ្ជាប់​ពាសពេញពិភពលោក រួម​ទាំង​នៅក្នុងតំបន់​យើងដែរ។ ភេរវកម្មគ្មាន​ព្រំដែនកំណត់នោះទេ ការប្រយុទ្ធ និងអំពើភេរវកម្ម តម្រូវឲ្យមា​នកិច្ច​សហការប្រតិបត្តិការ នឹងការ​សម្របសម្រួលទាំងថ្នាក់ជា​តិ និងអន្តរជាតិ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
en_USEnglish