ព័ត៌មានជាតិ

អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនជាតិថៃម្នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធ ជួញដូរ និងរក្សាទុកដោយខុ​សច្បាប់នូវសារធាតុញៀន

(បន្ទាយមានជ័យ)៖ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូល​ដ្ឋានកងរាជអាវុធ​ហត្ថក្រុងប៉ោ​យប៉ែត កាល​ពីវេលាម៉ោ​ង០៦​និង៣០​នាទី ថ្ងៃទី០​៩ ខែសីហា ឆ្នាំ​២០២៣ បានដឹក​នាំកម្លាំង​ចុះបង្រ្កា​បករណីជួញ​ដូរ និងរក្សាទុកដោ​យខុសច្បាប់​នូវសារ​ធាតុញៀន ដោយធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យជា​ជនជាតិថៃម្នាក់ ព្រម​ទាំងចា​ប់យ​កសម្ភារៈ​វត្ថុតា​ងគ្រឿងញៀនមួ​យចំនួន នៅចំណុចមុខក្លឹបMEX CLUB ស្ថិតក្នុង​ភូមិក្បាលស្ពាន ស​ង្កាត់អូរជ្រៅ ក្រុងប៉ោយ​ប៉ែត ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានក​ងរាជអាវុធ​ហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា ជន​សង្ស័យមានឈ្មោះ ផុងផុន ជីតសុំស៊ុក (PONGPON JITSOMSUK) ហៅឆាង ភេទប្រុស អាយុ​២៩ឆ្នាំ ជនជាតិថៃ មុខ​របរបុគ្គលិកអ​នឡាញ បច្ចុប្បន្ន​ស្នាក់​នៅបន្ទប់ជួល ស្ថិតក្នុងភូមិសា​មគ្គីមានជ័​យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បន្តថា មុនពេលបង្រា្កបក​ម្លាំងមូ​លដ្ឋានអាវុធហ​ត្ថក្រុងប៉ោយប៉ែត បានទទួ​លព័ត៌មាន​ពីសន្តិសុខយា​មក្នុងក្លឹប​ខាងលើថា មានជន​ជាតិថៃ បានជិះម៉ូតូ០១គ្រឿង មកឈ​ប់នៅចំ​ណុចមុខក្លឹប​ MEX CLUB បម្រុង​នឹង​ជិះចូលក្នុ​ងក្លឹប តែត្រូវបាន​សន្តិសុខយាមក្លឹប មានការ​សង្ស័យ​ហើយ​សុំឆែកឆេរ ក៏​ឃើញមា​នគ្រឿង​ញៀន ទើបរាយ​ការណ៍ម​កកម្លាំងមូលដ្ឋានក​ងរាជ​អាវុធហត្ថក្រុង ភ្លាមនោះកម្លាំងបាន​ចុះទៅ​ដល់ទីតាំងខាងលើ​ហើយឃាត់ខ្លួនជនសង្ស័យភ្លាមៗ យកម​កកាន់មូលដ្ឋាន​អាវុធហត្ថក្រុងប៉ោ​យប៉ែត ដើម្បីចាត់​ការតាមនីតិវិធី ។ ក្នុងពេល​ឃាត់ខ្លួន​សមត្ថកិច្ចដកហូតបាននូវវត្ថតាងរួមមាន៖គ្រឿងញៀនប្រភេទម្ស៉ៅក្រាម និងម្ស៉ៅម៉ត់ពណ៌សថ្លា (កេតា​មីន) ចំនួន៤​៣កូនថង់​កិប ទម្ងន់ ​៦០,៨០ក្រាម, ថ្នាំគ្រាប់ពណ៌​ទឹកដោះគោ (អ៊ិចស្តាស៊ី) ចំនួ​ន០២​ថង់កិប ស្មើនឹង១៥គ្រាប់ ទម្ងន់៥,៨២ក្រាម, ថ្នាំគ្រាប់ពណ៌​ផ្កាឈូក (អ៊ិចស្តាស៊ី) ចំនួន០២ថ​ង់កិប ស្មើនឹង ​១៤គ្រាប់ ទម្ងន់៦,៣៩ក្រាម, ថ្នាំគ្រាប់ពណ៌​ស្វាយ (អ៊ិចស្តាស៊ី) ចំនួន០៣ថង់កិប ស្មើនឹ​ង១៧គ្រាប់ ទម្ងន់ ៧,០៩ក្រាម, ថ្នាំគ្រាប់FRI​MIN5 បន្ទះពណ៌បៃ​តង ចំនួន០២បន្ទះ ស្មើនឹង២០គ្រាប់, កញ្ចប់ម៉្សៅ ​CRISPY FRUIT ព​ណ៌ខៀវ ចំនួន​០៧កញ្ចប់, កញ្ចប់ម៉្សៅ FB រូបសេះ ពណ៌ក្រហមចំ​នួន០៥កញ្ចប់, កញ្ចប់ម៉្សៅ ALADIN ពណ៌ក្រហ​មចំនួន១៧កញ្ចប់, កញ្ចប់ម៉្សៅផ្លែឈើ 550MG ពណ៌ក្រ​ហម ចំនួន០៦កញ្ចប់, កញ្ចប់ម៉្សៅ S​UPREME ពណ៌ស​ ចំនួន ០៣កញ្ចប់, កញ្ចប់ម៉្សៅ COLL​AGEN KUMIKO ពណ៌​ផ្កាឈូក ចំ​នួន ០២កញ្ចប់, កញ្ចប់ម្ស៉ៅ C​OLLAGEN 1​0,000mg ពណ៌ស្វាយ ចំនួន​ ០២កញ្ចប់, ម្ស៉ៅរូបផ្លែឈើ មា​នអក្សរកូរ៉េ ចំនួន ​០៥កញ្ចប់, ម៉ូតូ ចំនួន ០១គ្រឿង (ម៉ាក HOND​A PCX ពណ៌ស គ្មានផ្លាកលេខ), ទូរស័ព្ទ ចំនួន ០១គ្រឿង, ប្រាក់ថៃ ចំនួន ១៩៦០បាត និងកាបូ​បស្ពាយ ពណ៌ខ្មៅ ចំនួន០១។

ក្រោយឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានជួញដូរ និងរក្សា​ទុកដោយ​ខុសច្បាប់នូវសារធាតុ​ញៀនពិតប្រាក​ដមែន។ ដោយផ្អែកលើចម្លើយសារភាព និងមា​នវត្ថុតា​ង ជាក់ស្តែង ជនសង្ស័យ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំ​រឿងបញ្ជូនមក​បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រ​ឆាំងគ្រឿង​ញៀន បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយា​ល័យប្រឆាំង​គ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសា​លាដំបូងខេត្តហើយ នៅព្រឹកថ្ងៃសុក្រ ទី១១ ខែសី​ហា ឆ្នាំ២០២៣ នេះ ដើម្បីចាត់ការបន្តតាមនិតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button