ព័ត៌មានជាតិ

អង្គការគ្រួសារកុមា​រអភិវឌ្ឍន៍ ហៅកាត់”FRA” ប្រគេនកុំព្យូទ័រ​ និ​ងម៉ាស៊ីនព្រីនធ័រ​ ដល់ព្រះសង្ឃ

ខេត្តបន្ទាយ​មានជ័យ៖ដោយទឹកចិត្តអា​ណិតស្រលាញ់ រវាងប្រជាជ​នតៃវ៉ាន់ មកលើប្រជា​ជនខ្មែរ​យើង ជាពិ​សេសលើវិស័យ​អប់រំសិក្សា ដែ​លជាវិ​ស័យ​អត្ថិ​ភាពខ្ពស់ជាងគេនោះ អង្គការ​គ្រួសារ​កុមារ​អភិវឌ្ឍន៍​ហៅកាត់“FRA”​ប្រចាំនៅកម្ពុជា រស់នៅលើទឹកដីកោះតៃវ៉ាន់ តាមរយៈមន្ទីរ​ធម្មការ និងសា​សនា​ខេត្តបន្ទាយមានជ័យ បានធ្វើការផ្ដល់​ប្រគេនូវ​សម្ភារៈ កុំព្យូទ័រ​ចំនួន ១៣៥គ្រឿង និងម៉ា​ស៊ីន​ព្រីនធ័រចំនួន ១៥គ្រឿង ដល់ព្រះសង្ឃតាមប​ណ្ដាស្រុកក្រុងទាំង៩ នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ​២០២២ ដោយសម្ភារៈ​ទាំងអស់សរុបថវិកាចំនួន ២,៣៦៩០$ សហរដ្ឋអាមេរិច។

 

លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសា​សនាខេត្តបានឱ្យដឹងថា រយៈកន្លង​មកប្រជា​ជនរស់​នៅលើទឹកដីនៃកោះតៃ​វ៉ាន់ តាមការគៀងគរមូល​និធិពីអង្គការគ្រួសា​រកុមារអភិវឌ្ឍន៍ប្រចាំកម្ពុជា ដែលមានលោកស្រី យ៉ាំ​ង អ៊ួយលីន ជានាយិកា​រ តែងតែចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ នៅលើវិស័យមួយចំនួនរួមមានផ្នែកមនុស្សធម៌ អប់​រំសិក្សា ជាពិសេសបានជួយផ្ដល់សម្ភារៈថវិកា ផ្ដល់អាហារូបករណ៍​ប្រគេនដល់ព្រះស​ង្ឃរាង​រាល់ឆ្នាំ ដើម្បីបានបន្តការសិក្សារហូតដល់ថ្នាក់ឧត្តមសិក្សា។

ក្នុងនាមព្រះមន្ត្រីសង្ឃនិងក្នុង​នាមមន្ទីរធម្មការនិងសាសនាខេត្ត សូមថ្លែងនូវអំ​ណរគុណយ៉ាង​ជ្រាលជ្រៅបំផុត​ចំពោះអង្គការ “FRA” ជាពិសេសអរគុណដល់ប្រជាជនតៃវ៉ាន់ ដែលតែង​តែជួ​យផ្តល់​ជាថវិកា ចូលរួមនូវការខ្វះខាត លើការសិក្សាក្ដីជួបនូវគ្រោះមហន្តរាយធម្មជាតិក្ដី នេះស​បញ្ជាក់ពីសក្ដី​ភាពដ៏ល្អប្រពៃ របស់ប្រជាជនតៃវ៉ាន់ ទោះបីយើងជាសាសខុសគ្នាក្ដី។ ជា​ចុងក្រោយ​លោក បៀវ ថាន ក៏បានធ្វើការផ្តាំផ្ញើនិងពិតប្រគេនដល់ព្រះតេជគុណ ទាំងអស់ដែលបា​នទទួល​សម្ភា​រៈកុំព្យូទ័រនិងម៉ាស៊ីនព្រីនធ័រ ត្រូវរួមគ្នាថែរក្សាខិតខំរៀនសូត្រ យកចិត្តទុកដាក់ ព្រោះថា​ ចំណេះដឹងជាទ្រព្យដ៏​មហាសាលមិនអាចកាត់ថ្លៃបាន៕ដោយៈ លោក ពិល ថា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button