ព័ត៌មានជាតិ

អភិបាលរងខេត្ត និងនាយករដ្ឋបាលសាលាខេត្តព្រះសីហនុបានដឹកនាំកិច្ចប្រជុំពិភាក្សាកិច្ចការងាររដ្ឋបាល ការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយ

រសៀលថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត និងលោក ឯម ភាព នាយករដ្ឋបាលសាលាខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សាកិច្ចការងាររដ្ឋបាល ការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយ ការងាររបស់ក្រុមការងារត្រួតពិនិត្យ និងស្រង់ទិន្នន័យមូលដ្ឋានអាជីវកម្មរបស់អង្គភាពច្រកចេញចូលតែមួយសាលាខេត្តព្រះសីហនុ ។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រីនៅទីចាត់ការរដ្ឋបាល និងអង្គភាពច្រកចេញចូលតែមួយសាលាខេត្តព្រះសីហនុ នាពេលកន្លងមក ដូច្នេះយើងត្រូវពន្លឿនការផ្តល់សេវាកាន់តែឆាប់រហ័សដែលអាចធ្វើទៅបាន និងបង្កើនប្រសិទ្ធិភាពការផ្តល់ចរន្តសេវាសាធារណៈជូនអតិថិជន។ ដូច្នេះមន្ត្រីរបស់យើងត្រូវទាមទារការយកចិត្តទុកដាក់បន្ថែមទៀតលើការងាររដ្ឋបាល ការងារបញ្ជូនឯកសារទៅកាន់មន្ទីរ អង្គភាពឱ្យបានទាន់ពេលវេលា។ ទន្ទឹមនោះការិយាល័យរបៀបត្រូវធ្វើការត្រួតពិនិត្យឯកសារ និងចុះលេខជូនអតិថិជនកាន់តែមានទំនុកចិត្ត។
លោកអភិបាលរងខេត្ត បានបញ្ជាក់ថា យើងជាមន្ត្រីត្រូវបំពេញការងារបំរើប្រជាពលរដ្ឋ ដែលពួកគាត់មកស្នើសុំសេវានៅតាមច្រកចេញចូលតែមួយរបស់យើងឱ្យកាន់ តែមានភាពជឿជាក់ ក្នុងការមកទទួលសេវានៅច្រកចេញចូលតែមួយកាន់តែច្រើន ហើយនៅពេលខាងមុខប្រជាពលរដ្ឋមានការយល់ ដឹងមកសុំសេវានៅច្រកចេញចូលតែមួយរបស់យើង ជួយកាត់បន្ថយពេលវេលា និងការចំណាយផ្សេងៗបន្ថែមថែមទៀតផង៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button