ព័ត៌មានជាតិ

សាលាខណ្ឌដង្កោ បានរៀបចំពិធីអបអរសាទរខួបលើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ

នាព្រឹកថ្ងៃអាទិត្យ ១កើត ខែពិសាខ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ នៅសាលាខណ្ឌដង្កោ បានរៀបចំពិធីអបអរសាទរខួបលើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២២ “ក្រោមប្រធានបទ សន្តិភាព សុខភាព និងសន្តិសុខការងារ” ក្រោមអធិបតីភាព ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខណ្ឌដង្កោ។
ក្នុងពិធីនេះ​ក៏មានការចូលរួមពី​ ឯកឧត្តម​ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខណ្ឌដង្កោ ​លោកប្រធានក្រុមប្រឹក្សាខណ្ឌ​ដង្កោ គណៈអភិបាលខណ្ឌ​ នាយករងរដ្ឋបាល​ លោកអធិការ​ មេបញ្ជាការ​កងរាជអាវុធហត្ថខណ្ឌដង្កោ តំណាងយោធាភូមិភាគពិសេស​ លោក លោកស្រីប្រធានការិយាល័យ​ទាំង១១ លោក លោកស្រី​ តំណាងសហជីព​ និងមន្រ្តីរាជការជាគ្រូបង្រៀន។ ជាចុងក្រោយឯកឧត្តមប្រធានក៏បានផ្តល់ជូននូវវត្ថុអនុស្សាវរីយ៍ជូនដល់សមាជិក សមាជិកា ដែលបានចូលរួមក្នុងពិធីនេះផងដែរ។

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button