ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីដឹកជញ្ជូនសារធាតុញៀនខុសច្បាប់

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីដឹកជញ្ជូនសារធាតុញៀនខុសច្បាប់

ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅវេលាម៉ោង១០ និង៥០នាទីព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកបាទី បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីដឹកជញ្ជូនសារធាតុញៀនខុសច្បាប់

ជនសង្ស័យដែលត្រូវឃាត់ខ្លួន មានឈ្មោះ សុខ ចាន់ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ ត្រពាំងឫស្សី ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ។

ករណីឃាត់ខ្លួននេះ គឺដោយមានការបញ្ជាពី លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី ឲ្យកម្លាំងជំនាញអធិការដ្ឋាន សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសូរភី ចុះល្បាតនៅចំណុចភូមិព្រហែក ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ប្រទះឃើញជនសង្ស័យ ០១នាក់ ក៏បានឃាត់ឆែកឆេរ និងដកហូតបានក្រាមសថ្លា សង្ស័យសារធាតុញៀនខុសច្បាប់ ចំនួន០២កញ្ចប់ ទូរសព្ទ០១គ្រឿង និងម៉ូតូ០១គ្រឿង៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button