ព័ត៌មានជាតិ

លោកឧត្តមសេនីយទោ សិទ្ធិ ឡោះ ចាត់តាំងកម្លាំងនគរបាលប្រចាំការ យាមល្បាត រយះពេល១៥ថ្ងៃ ក្នុងពិធីកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ នៅក្នុងខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ រយះពេល១៥ថ្ងៃ នៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ គិតចាប់ពីថ្ងៃទី១៨ ខែកញ្ញា ដល់ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ ក្រោមការដឹកនាំឈរលើស្មារតីទទួលខុសត្រូវខ្ពស់របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់ចែងកម្លាំងនគរបាលក្រោមឱវាទ បានសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ រក្សាសន្តិសុខ សុវត្ថិភាព និង សម្រួលសណ្តាប់ធ្នាប់ចរាចរណ៍ តាមដងផ្លូវសំខាន់ៗ ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ បណ្តាឥស្សរជនសំខាន់ៗ មន្ត្រីរាជការ និង ប្រជាពលរដ្ឋដែលបានអញ្ជើទៅតាមវត្តអារាម រមនីយដ្នាននានា និងការធ្វើដំណើរកំសាន្តក្នុងភូមិសាស្ត្រខេត្ត ប្រកបដោយសុវត្ថិភាពល្អប្រសើរ។

 

ជាលទ្ធផលសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សង្គម ពុំមានអ្វីគួរឲ្យកត់សម្គាល់នោះឡើយ -បទល្មើសព្រហ្មទណ្ឌ បានកើតឡើង៣/៥ លើក ប្រៀបធៀបឆ្នាំ២០២៣ ថចុះ៤០%

-រំលោភសេពសន្ថវៈ៖ ១/០លើក កើន១០០% ឃាត់ខ្លួន ១នាក់ (ស្រុកស្វាយចេក)។

-បទល្មើសគ្រឿងញៀន៖បង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់៖១៤/១២លើក កើន១៧% ឃាត់ខ្លួន២៩នាក់ ស្រី០នាក់ (ថៃ០១នាក់) ក្នុងនោះមាន៖-ករណីជួញដូរ ៩លើក ឃាត់ខ្លួន ២២នាក់ ស្រី ០នាក់

-ករណីប្រើប្រាស់៖ ៥លើក ឃាត់ខ្លួន ៧នាក់ ស្រី ០នាក់ ដកហូតថ្នាំម្សៅក្រាម ២៣៩កូនថង់តូច, ថ្នាំគ្រាប់ចំនួន១.២២៦គ្រាប់, ថ្នាំគ្រាប់ពណ៌ផ្កាឈូករូបម្កុដ ចំនួន៥៨គ្រាប់, ថ្នាំកញ្ចប់ពណ៌ផ្កាឈូកចំនួន ១៣កញ្ចប់, ម៉ូតូ ១គ្រឿង កាំបិត ១ដើម, ជញ្ជាំងថ្លឹងថ្នាំ ៣គ្រឿង, ទូរសព្ទ៥គ្រឿង និងឧបករណ៍ សម្រាប់ជក់មួយចំនួន។

-ក្មេងទំនើង៖០១/០០លើក កើន១០០% ឃាត់ខ្លួន០៧នាក់ប្រុស (អាយុ១៧ឆ្នាំ ដល់២១ឆ្នាំ) ដកហូតកាំបិត០២ដើម សាម៉ូរ៉ៃ០១ដើម កាំបិតផ្គាក់០១ដើម និងម៉ូតូ០៣គ្រឿង។ កម្លាំងជំនាញបានកសាងសំណុំរឿងអនុវត្តតាមនីតិវិធី ក្រុងប៉ោយប៉ែត។

-សភាពការណ៍គ្រោះថ្នាក់ចរាចរណ៍៖កើតឡើង ៤/៣ករណី ប្រៀបធៀបឆ្នាំ២០២៣ ថយចុះ៣៣% បណ្តាលឲ្យមនុស្សស្លាប់ចំនួន៣/៤នាក់ ថយចុះ ២៥% របួស១/២នាក់ កើន៥០% កើតឡើងលើក្រុង.ស្រុក ចំនួន ៣គឺ៖ ក្រុងសិរីសោភ័ណ ១ករណី ស្រុកព្រះនេត្រព្រះ ២ករណី និងក្រុងប៉ោយប៉ែត ១ករណី។

-សភាពការណ៍គ្រោះថ្នាក់ផ្សេងៗ៖កើតឡើង១៣/១២លើក កើន៨% បណ្តាលឲ្យមនុស្សស្លាប់ ៩/១២ នាក់ ថយចុះ ២៥% របួស ១នាក់ ឆេះផ្ទះ ២ខ្នង របើកដំបូលផ្ទះ ៦ខ្នង រោងគោ ៦ខ្នង ក្នុងនោះរួមមាន៖ អគ្គីភ័យ៖ ២/១លើក ឆេះផ្ទះ ២ខ្នង ខូចខាតសម្ភារៈមួយចំនួន(ស្រុកស្វាយចេក,ក្រុងប៉ោយប៉ែត)

-លង់ទឹក៖ ២/៤លើក ស្លាប់ ២នាក់ (ស្រុកស្វាយចេក និងស្រុកមង្គលបូរី)។

-អត្តឃាត (ចងក)៖ ៤/២លើក ស្លាប់ ៤នាក់ (ស្រុកថ្មពួក ១ករណី, ក្រុងប៉ោយប៉ែត ៣ករណី)។

-ពស់ចឹក៖ ១/០លើក ស្លាប់ ១នាក់ (ស្រុកថ្មពួក)។

-ផ្ទះមីន៖ ១/០លើក របួស ១នាក់ (ស្រុកអូរជ្រៅ)។

-គាំងបេះដូង ៖ ១/០លើក ស្លាប់ ១នាក់ ជនជាតិថៃ(ស្រុកមង្គលបូរី)។

-គោយន្តកន្ត្រៃយ៍ជាន់៖ ១/០លើក ស្លាប់ ១នាក់ (ស្រុកស្វាយចេក)។

-ខ្យល់កន្ត្រាក់៖ ១/០លើក របើកដំបូលផ្ទះ ៦ខ្នង រោងគោ៦ខ្នង (ស្រុកភ្នំស្រុក។

ក្រៅពីនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានបន្តដាក់ចេញផែនករដល់កងកម្លាំងនគរបាល ពង្រឹងការយាមល្បាត ប្រចាំការ ការពារសន្តិសុខសណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ២៤ម៉ោងលើ២៤ម៉ោង ព្រមទាំងមានការឆែកអាវុធពេលរាត្រី បង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទ និងក្មេងទំនើង៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button