ព័ត៌មានជាតិ

ខឹងឪពុកយាជំពាមកៅស៊ូបម្រុងបាញ់ បានហក់ទៅវាយ ទាត់ ធាក់ បណ្តាល​ឲ្យឪពុករងរបួសធ្ងន់ ស្រុករុក្ខគិរី

(ខេត្តបាត់ដំប​ង) កម្លាំងអធិការដ្ឋាននគរបាលស្រុករុក្ខគីរី ឃាត់ខ្លួនជន​សង្ស័យ០១នាក់​ក្រោយ​ធ្វើ​សក​ម្មភាពទាត់ ធាក់ និងវាយ ទៅលើឪពុករបស់​ខ្លួនបណ្តាល​ឲ្យរងរបួសជាច្រើនកន្លែង(ធ្ងន់)

ករណីហិង្សាខាងលើនេះ​បានកើតឡើងនៅវេលាម៉ោង ១២និង០០នាទី ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ នៅចំ​ណុចក្រុមទី០៦ ភូមិព្រែកជីក ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង។ ជនសង្ស័យមាន​ឈ្មោះហ៊ីង គឹមឈើត ភេទប្រុស អាយុ៣៦ឆ្នាំ បានធ្វើសកម្មភាពវាយ ទាត់ ធាក់ ទៅលើជនរង​គ្រោះជាឪពុកបង្កើតឈ្មោះ កង ហ៊ីង ភេទប្រុស អាយុ៧៥ឆ្នាំ បណ្តាលអោយរងរបួសធ្ងន់ ព្រោះតែ​ខឹងជនរ​ងគ្រោះជាឪពុកយាជំពាមកៅស៊ូបម្រុងបាញ់មកលើខ្លួន។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យខា​ងលើ ត្រូវបានកម្លាំងអធិការដ្ឋាននគរ​បាលស្រុករៀបចំកសាងសំ​ណុំរឿង បញ្ជូនបន្តទៅកា​ន់ការិយាល័យ​ជំនាញស្នងការ​ខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button