ព័ត៌មានជាតិ

សិក្ខាសាលា ស្តីពីលទ្ធផលសម្រេចបាន របស់ក្រុមប្រឹក្សាធម្មនុញ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់៣០ឆ្នាំ

(បន្ទាយមានជ៏យ) នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ នៅសាលាខេត្តបន្ទាយមានជ័យ ឯកឧត្ដម កិត្តិនីតិកោសលបណ្ឌិត អ អុឹមឈុនលឹម ប្រធានក្រុមប្រឹក្សារដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពីលទ្ធផលសម្រេចបានរបស់ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញរយៈពេល ៣០ឆ្នាំ នៃការប្រកាសឲ្យប្រើប្រាស់ នៅរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដែលសភាធម្មនុញ្ញបានអនុម័តនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣។ បន្ទាប់ពីឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍រាយការណ៍អំពីស្ថានភាពភូមិសាស្ត្រក្រុងខេត្តបន្ទាយមានជ័យរួចមក ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត អុឹមឈុនលឹមប្រធានក្រុមប្រឹក្សារដ្ឋធម្មនុញ្ញបានមានប្រសាសន៍ថា ក្នុងដំណើរការអនុវត្តរយៈពេល ៣០ឆ្នាំមកនេះ រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ត្រូវបានធ្វើវិសោធនកម្មចំនួន ១០លើក និងត្រូវបង្កើតច្បាប់រដ្ឋធម្មនុញ្ញបន្ថែម ចំនួនមួយ ដោយអនុវត្តស្របតាមនីតិវិធីដូចមានកំណត់ក្នុងរដ្ឋធម្មនុញ្ញដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់សង្គម ពិសេសនៅចំពោះមុខ ករណីនៃការជាប់គាំងផ្នែកច្បាប់ និងផ្នែកនយោបាយចាំបាច់ត្រូវដោះស្រាយ តាមរយៈការចរចាក្នុងស្មារតីផ្សះផ្សាបង្រួបបង្រួមជាតិ ព្រមទាំងធានាការគោរពលទ្ធផលនៃការបោះឆ្នោតជាអាទិភាពធានារក្សាបានប្រក្រតីភាពនៃការប្រព្រឹត្តទៅរបស់ស្ថាប័នជាតិ។ ដោយពិត ការសម្រេចបានដំណោះស្រាយ នៃភាពជាប់គាំងទាំងនេះ បាននាំមកនូ មនុញ្ញផល ដ៏ថ្លៃថ្លាសម្រាប់ដំណើរការទៅមុខជាប្រក្រតីរបស់ប្រទេសជាតិប្រកបដោយស្ថិរភាព។ កម្ពុជា ប្រកាន់យករបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ឡើងវិញក្នុងឆ្នាំ១៩៩៣ និងជាលើកទីពីរក្នុងប្រវត្តិសាស្ត្រទំនើបរបស់ខ្លួន ស្របតាមឆន្ទៈរបស់រាស្ត្រខ្មែរ ក្នុងរយៈពេលជាង ៣០ខាងមុខនេះ របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញកម្ពុជា បានវិវឌ្ឍការបង្កើតឡើងវិញ មកកាន់ដំណាក់កាលស្ថិរភាព កិត្យានុភាព និងនិរន្តរភាព ក្នុងទម្រង់ជារាជានិយមជឿនលឿន ដែលព្រះមហាក្សត្រទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សស្របនឹងបរិបទនៃសង្គមខ្មែរ របបរាជានិយមបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធនឹងធ្វើឲ្យកាន់តែ រីកចម្រើន សាសនា វប្បធម៌ប្រពៃណីទំនៀមទម្លាប់ ដ៏ល្អរាប់ពាន់ឆ្នាំរបស់ព្រះរាជាណាចក្រកម្ពុជា។

 

ឯកឧត្ដមបានបន្តថា ការអនុវត្តរដ្ឋធម្មនុញ្ញក្នុងរយៈពេលសាមសិប ឆ្នាំមកនេះព្រះរាជាណាចក្រកម្ពុជាសម្រេចបាននូវសមិទ្ធផល ធម្មនុញ្ញដ៏ថ្លៃថ្លាស្របតាមឆន្ទៈដែលបានសរសេរចារឹក ទៅក្នុងបុព្វកថានៃរដ្ឋធម្មនុញ្ញក្នុងការកសាងប្រទេសជាតិឲ្យក្លាយទៅជា កោះសន្តិភាព ឡើងវិញពេញបរិបូរណ៍នៅក្រោមម្លប់ដ៏ត្រជាក់ ព្រះករុណាព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button