ព័ត៌មានជាតិ

បុណ្យផ្កាប្រាក់សាមគ្គីអមពិធីបុណ្យដង្ហែទៀនព្រះវស្សាព្រះរាជទ្រព្យ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ បាននិមន្ត ដង្ហែរ បុណ្យផ្កាប្រាក់សាមគ្គីអមពិធីបុណ្យដង្ហែទៀនព្រះវស្សាព្រះរាជទ្រព្យ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មកកាន់វត្តជីវ័ន្ទសីមារាម (ម៉ុងចិន) ស្ថិតនៅក្នុងភូមិគីឡូលេខ ៤ សង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

 

ដោយមានវត្តមានឯកឧត្តម យឹមសំណាង អភិបាលរងខេត្តបន្ទាយមានជ័យ ព្រះគ្រូមេគណអនុគណ មកពី ខេត្ត ពោធិសាត់ បាត់ដំបង ប៉ៃលិនព្រះសង្ឃអាចារ្យ មន្ត្រីនៃមន្ទីរធម្មការអស់លោកលោកស្រី មន្ត្រីរាជការ លោកអភិបាលរងក្រុង លោកចៅសង្កាត់កងកម្លាំងទាំង៣ ក្រុមយុវជនកាយរិទ្ធកម្ពុជាយុវជនសសយកប្រជាការពារ ពុទ្ធបរិស័ទចំណុះជើងវត្តចូលរួមយ៉ាងច្រើនកុះករ។

 

ព្រះតេជគុណឈើនឈួនព្រះគ្រូចៅអធិការវត្តបានមាន សង្ឃដិការថា÷ចំពោះទេយ្យទានដែលសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃនៃគណៈធម្មយុត្តិកនិកាយបានដង្ហែរមកថ្ងៃនេះគឺជារាជទ្រព្យរួមទាំងទេទានព្រះវស្សា គឺសម្រាប់ទុកប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសនៅវត្តជីវ័ន្ទសីមារាម (ម៉ុងចិន)។

 

បន្ទាប់ពីព្រះសង្ឃ ធ្វើកិច្ចពិធី បង្សុកូលជូនដល់អតីតព្រះមហាវីរៈក្សត្រព្រះបាទនរោត្តមសីហនុរួចមកក៏បានរាប់បាត្រព្រះសង្ឃចំនួន ៧០ អង្គដើម្បីឧទ្ទិសកុសលផលបុណ្យដល់ជូនដល់បុព្វការីជន កងទ័ពដែលស្លាប់ ក្នុងបុព្វហេតុការពារ ជាតិមាតុភូមិ ប្រជាពលរដ្ឋដែលស្ដាប់ក្នុងរបបប៉ុលពតស្លាប់ដោយសារជំងឺ covid 19  និងដល់កងទ័ពជើងអាកាសពីរនាក់ដែលស្លាប់ដោយធ្លាក់យន្តហោះកាលពីពេលថ្មីៗនេះផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button