ទំនាក់ទំនងនាយកការផ្សាយ: 097 65 35 678 / 096 37 97 168

ព័ត៌មានជាតិ

រឿងទីតានិច តើ​​នារី​ឈ្មោះ រ៉ូ​ស​ស្ថិតនៅក្នុង​ហេតុការណ៍ ​លិច​កប៉ាល់​ទី​តា​និ​ច ​មែន​ដែរឬទេ​? ឬ​គ្រាន់តែ​ជា​រឿងប្រឌិត​?

ថ្ងៃចេញផ្សាយៈ 01-04-2021 08:32 AM
ចំនួនចូលមើលៈ 446 នាក់
អត្ថបទដោយៈ F. ណារ៉ា

(​ស្កាយញូវស៍)៖​ កា​ប៉ាល់​ទី​តា​និ​ច​ឬ RMS Titanic គឺជា​កប៉ាល់​ទេសចរណ៍​ដ៏​ប្រណីត និង​ធំជាងគេ របស់​ក្រុមហ៊ុន ​WhiteStarLine ​ដែល​បានបញ្ចប់​ការសាងសង់​នៅ​ថ្ងៃទី​២ ​ខែមេសា​ ឆ្នាំ​១៩១២​។​ តែ​គួរឱ្យ​ស្ដាយ​វា​បាន​លិច​បាត់ ​នៅ​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក នៅវេលា​ទៀបភ្លឺ ឈានចូល​ថ្ងៃទី​១២ ​ខែមេសា ​ឆ្នាំ ១៩១២​។

ករណី​លិច​កប៉ាល់​ទី​តា​និ​ច ​គឺជា​សោកនាថកម្ម​ដ៏​ធំ​មួយ​ នៅក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ ​ដោយបាន​សម្លាប់​មនុស្ស​ច្រើនជាង​ ១.៥០០​នាក់ ​ត្រឹមតែ​រយៈពេល​២​ម៉ោង​ ហើយ​ភាគច្រើន​ជនរងគ្រោះ​សុទ្ធតែ ជា​អ្នកមាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ និង​មកពី​គ្រួសារ​អភិជន​។